Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​មើល​ឯកសណ្ឋាន​សិស្ស​វិទ្យាល័យ​សា​ធា​រណៈ​ប្លែក​ៗ​គ្នា ទូទាំង ១១ ប្រទេស នៅ​អាស៊ី​អាគ្នេយ៍!

ឯកសណ្ឋានសាលា មិនត្រឹមតែជាកូដសំលៀកបំពាក់ចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំណាងសំខាន់ នៃអត្តសញ្ញាណរបស់សាលាផងដែរ។ នៅពេលដែលយើងស្វែងយល់ពីវប្បធម៌របស់អាស៊ីអាគ្នេយ៍ វាជាការគួរឱ្យចាប់អារម្មណ៍ ក្នុងការសង្កេតមើលពីរបៀបដែលប្រទេសនីមួយៗ មានរចនាបថឯកសណ្ឋានសិស្សរៀងៗខ្លួន។

ដំបូង​ យើងសូមលើកយកប្រទេស ​ប្រ៊ុយណេ

នៅក្នុងសាលាដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសប្រ៊ុយណេ ក្មេងស្រីមូស្លីមតែងតែស្លៀកពាក់បាជូគូរ៉ុងពណ៌ស ជាមួយនឹងសំពត់មានលំនាំកន្សែង និងហ៊ីចាបពណ៌ស។

ឯកសណ្ឋាន​ពេញ​លក្ខណៈ​របស់​កុមារា ​ជាញឹក​ញាប់​រួម​មាន​មួក ឬហៅថា សុងកក ​ប្រពៃណី ហើយ​ខណៈ​សាលា​ភាគ​ច្រើន​ពាក់​ស្បែក​ជើង​ពណ៌​ខ្មៅ។ ប៉ុន្តែ​ ឯកសណ្ឋាន​មាន​ភាព​ខុស​គ្នា​រវាង​ជំនាញ​របស់​សាលា មិន​ថា​ជា​សាលា​ឯកជន ឬ​អនុវិទ្យាល័យ​សាធារណៈ​ទេ។

ជាទូទៅ មិនថាអ្នកកាន់សាសនាឥស្លាម ឬអត់នោះទេ ប្រវែងសំពត់សាលារបស់អ្នក ជាធម្មតាវែង នៅប្រទេសប្រ៊ុយណេ។

២- កម្ពុជា

ក្មេងប្រុសនៅវិទ្យាល័យ នៃប្រទេសកម្ពុជា ជាធម្មតាស្លៀកខោវែងពណ៌ខ្មៅ ឬទឹកប៊ិច ចំណែកក្មេងស្រីស្លៀកសំពត់ខ្មៅវែង ខណៈសាលារៀនខ្លះ អនុញ្ញាតឱ្យស្លៀកខោខ្លីផងដែរ។

ទាំងដៃអាវខ្លី និងដៃវែង គឺជាជម្រើសសម្រាប់ពណ៌ស ដែលពាក់ដោយភេទទាំងពីរ។ នៅផ្នែកខាងឆ្វេងនៃអាវ មានស្លាកឈ្មោះ និងផ្លាកសញ្ញាសាលា គឺតម្រូវឱ្យពាក់សម្រាប់សិស្សវិទ្យាល័យ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍នោះ ​គឺ​សិស្ស​នៅ​កម្ពុជា ​អាច​ជ្រើស​រើស​ម៉ូដ​ស្បែក​ជើង​របស់​ខ្លួន ​ដោយ​មិន​មាន​បទ​ប្បញ្ញត្តិ​ច្រើន​ដាក់​កម្រិត​​នោះ​ទេ!។

៣.ទីម័រខាងកើត

ម៉ូដឯកសណ្ឋានសិស្សសាលា Timor-Leste ថ្មីៗនេះ បានប្រកាសថា ពួកគេនឹងបញ្ចូលម៉ូត Tais។ Tais គឺជា​ក្រណាត់​ត្បាញ​ដោយដៃ​ប្រពៃណី​របស់​ទី​ម័​រ​ខាងកើត ហើយ​មាន​ភាព​ពិសេស​ដោយសារ​ពណ៌​ផ្សេងគ្នា​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​ពិសេស និង​វណ្ណៈ​សង្គម​នៃ​ក្រុម​ជនជាតិ​ជាច្រើន​របស់​ប្រទេស​។

Tais ត្រូវបានបង្កើតឡើងពីកប្បាសដែលត្រូវបានលាបពណ៌ដោយធម្មជាតិជាមួយនឹងរុក្ខជាតិ ហើយដំណើរការដ៏ស្មុគស្មាញ ជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ស្ត្រី ដែលផ្ទេរចំណេះដឹងរបស់ពួកគេ ទៅកាន់មនុស្សជំនាន់ក្រោយនៅក្នុងភូមិរបស់ពួកគេ។​ វាពិតជាល្អណាស់ ដែលគំនូរឯកសណ្ឋានសិស្សវិទ្យាល័យរបស់ប្រទេសនេះ ក៏ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលត្រូវការការការពារ!។

៤. ប្រទេសឥណ្ឌូនេស៊ី

នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឯកសណ្ឋាន​ពណ៌​ប្រផេះ​ពាក់​ដោយ​សិស្ស​វិទ្យាល័យ ​ត្រូវ​បាន​គេ​និយាយ​ថា ​តំណាង​ឱ្យ​ឯករាជ្យភាព​ និង​ភាព​បរិសុទ្ធ​របស់​សិស្ស។ ជាធម្មតា សិស្សត្រូវបានប្រាប់ឱ្យពាក់ខ្សែក ប៉ុន្តែទាំងនេះមានភាពខុសប្លែកគ្នា ក្នុងចំណោមសាលារៀនសាធារណៈ ពណ៌លាំៗ និងលំនាំនៃការដេរនៃខ្សែកទាំងនេះ ក៏អាចខុសគ្នាដែរ។

ផ្លាកសញ្ញាសាលា ដែលជារឿយៗស្ថិតនៅលើដៃអាវខាងស្តាំ ហើយនៅផ្នែកខាងមុខខាងស្តាំនៃអាវ នឹងរួមបញ្ចូលឈ្មោះ និងទីតាំងរបស់សាលា។ សាលា​ផ្សេង​ទៀត​រួម​បញ្ចូល​ទាំង​សញ្ញា​របស់​សាលា​ជា​ក្រប ​ឬ​ម្ជុល​ខ្ទាស់។

អ្វី​ដែល​ប្លែក​ពី​សាលា​ឥណ្ឌូណេស៊ី​ គឺ​​គ្រឿង​អលង្ការ​សាមញ្ញ​ៗ​សម្រាប់​ក្មេង​ស្រី​ដូច​ជា​នាឡិកា ក្រវិល និង​ខ្សែ​ដៃ​ ជា​ធម្មតា​អាច​ទទួល​យក​បាន។

៥.ឡាវ

ឡាវ​ក៏​ប្រើ​ម៉ូដ​លំនាំ​ប្លែក​មួយ​នៅ​ខាង​សំពត់​របស់​ក្មេងស្រី​ដែល​គេ​ហៅ​ថា ស៊ីញ។ គំរូទាំងនេះ គឺមានតែមួយគត់សម្រាប់តំបន់នៃប្រទេសឡាវ ហើយជាធម្មតាត្រូវបានពាក់ដោយក្មេងស្រីប៉ុណ្ណោះ។ ផ្នែកផ្សេងទៀតនៃឯកសណ្ឋានមានលក្ខណៈធម្មតា ដូចជាអាវដៃវែងពណ៌ស និងក្រវ៉ាតកដែលកំណត់ដោយសាលា។ ក្មេងប្រុសពាក់អាវធំស្រដៀងនឹងក្មេងស្រី ជាមួយនឹងខោពណ៌ខ្មៅធម្មតា ហើយផ្លាកសញ្ញាសាលាជាធម្មតាត្រូវបានដាក់នៅលើក្រវ៉ាត់ក និងនៅលើដៃអាវខាងឆ្វេង។

៦.ម៉ាឡេស៊ី

ឯកសណ្ឋានសិស្សវិទ្យាល័យសាធារណៈរបស់ប្រទេសម៉ាឡេស៊ី មានលក្ខណៈសាមញ្ញ និងជាឯកសណ្ឋានសិស្សតែមួយគត់ដែលរួមបញ្ចូលពណ៌ខៀវដ៏ទាក់ទាញ។ ក្មេងស្រីស្លៀកអាវពណ៌សជាមួយខោពណ៌ខៀវ ឬ baju kurung ប្រពៃណីជាមួយ kain ពណ៌ខៀវ ខណៈពេលដែលក្មេងប្រុសពាក់អាវពណ៌សជាមួយខោពណ៌បៃតងងងឹត។

៧.មីយ៉ាន់ម៉ា (ភូមា)


នៅមីយ៉ាន់ម៉ា ភេទទាំងពីរជាធម្មតាស្លៀកឯកសណ្ឋានអនុវិទ្យាល័យដូចគ្នា ជាមួយនឹងកូដពណ៌នៃអាវដៃវែងពណ៌ស និងផ្នែកខាងក្រោមពណ៌បៃតង ដែលជាទូទៅជាប្រភេទកាអ៊ីន។ សព្វថ្ងៃ សាលារៀន​បាន​បញ្ចូល​ខោ​សម្រាប់​ក្មេង​ស្រី​ផង​ដែរ ប៉ុន្តែ​ពួកគេ​នៅ​តែរក្សាទម្លាប់ស្លៀកពាក់ប្រពៃណីដដែល!។

៨.ហ្វីលីពីន

នៅប្រទេសហ្វីលីពីន សិស្សសាលាអនុវិទ្យាល័យ ពាក់អាវប៉ូឡូពណ៌ស ជាមួយនឹងខោខ្លីពណ៌ខ្មៅ ខណៈដែលក្មេងស្រីស្លៀកសំពត់ដែលមានលំនាំឆ្នូតៗ និងក្រវ៉ាត់ក។ ប៉ុន្តែ​ប្រជាជាតិ​មួយ​នេះ​បាន​ប្រកាស​ថា ឯកសណ្ឋាន​សាលា​លែង​មាន​តម្រូវ​ការ​សម្រាប់​សិស្ស​ដែល​មិន​អាច​ទិញ​បាន​ទៀត​ហើយ។

៩.សិង្ហបុរី

ប្រទេសសឹង្ហបុរី ក៏មានឯកសណ្ឋានសាលាផ្សេងៗគ្នាផងដែរ។ ក្មេងប្រុសជាធម្មតាពាក់អាវ និងខោខ្លី ខណៈដែលក្មេងស្រីស្លៀកខោ និងសំពត់។ លើកលែងតែមានការបញ្ជាក់ដោយសាលារបស់ពួកគេ ក្មេងប្រុស និងក្មេងស្រីទាំងអស់ជាធម្មតាពាក់ស្រោមជើងពណ៌ស និងស្បែកជើងពណ៌ស។

សាលារៀនភាគច្រើននៅក្នុងប្រទេសសិង្ហបុរី ចូលចិត្តស្លៀកឯកសណ្ឋានរបស់ពួកគេខុសពីគ្នា ទៅវិញទៅមក ដូច្នេះពួកគេមានភាពខុសប្លែកគ្នា ក្នុងលក្ខខណ្ឌនៃការរចនាដើម្បីឱ្យសមនឹងលក្ខណៈរបស់សាលា (ដូចជាសាលាកីឡាជាដើម)។

១០. ប្រទេសថៃ

នៅ​ប្រទេស​ថៃ សិស្ស​វិទ្យាល័យ​ស្លៀក​ឯកសណ្ឋាន​ដែល​មាន​អាវ​ស និង​សំពត់​សឺមីពណ៌​ខៀវ​ ឬ​ខោ​ខ្លីពណ៌​ខ្មៅ។ ជាធម្មតា អាវត្រូវបានតុបតែងដោយនិមិត្តសញ្ញាសាលា ឬបំណះ ហើយសិស្សត្រូវបានតម្រូវឱ្យពាក់ស្បែកជើងពណ៌ខ្មៅជាមួយនឹងស្រោមជើងពណ៌ស។

ឯកសណ្ឋានដ៏សាមញ្ញ ប៉ុន្តែឆើតឆាយនេះ ឆ្លុះបញ្ចាំងពីការសង្កត់ធ្ងន់របស់ប្រទេសថៃ លើភាពថ្លៃថ្នូរ និងការគោរពប្រពៃណី។

១១. វៀតណាម

សាលារៀនភាគច្រើននៅប្រទេសវៀតណាម ទាមទារឯកសណ្ឋាន ទោះបីជាតម្រូវការប្រែប្រួល អាស្រ័យលើស្ថាប័ន និងតំបន់ក៏ដោយ។ អាវ អៅដាយ (áo dài) ពណ៌ស គឺជាឯកសណ្ឋានប្រពៃណីសម្រាប់សិស្សវិទ្យាល័យនៅប្រទេសវៀតណាម។ តែទោះជាយ៉ាងណា សាលារៀនភាគច្រើននៅភាគខាងជើងវៀតណាម ពាក់វាក្នុងកម្មវិធីធំៗ ឬពិធីផ្សេងៗ ព្រោះការពាក់វាជាមូលដ្ឋានរៀងរាល់ថ្ងៃ អាចមិនស្រួលទេ។

សាលារៀនជាច្រើន (សាលាឯកជន ឬសាលាសាធារណៈល្បីៗ) មានឯកសណ្ឋានផ្ទាល់ខ្លួនរបស់ពួកគេ ដែលជារឿយៗជំនួសខោជាមួយសំពត់សម្រាប់ក្មេងស្រី ហើយបញ្ចូលក្រវ៉ាត់ក ឬអាវកាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×