Sunday, October 1, 2023

បញ្ជូនខ្លួនស្រ្តីសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជិត១គីឡូក្រាម

spot_img

ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៣ បានបញ្ជូនខ្លួន ស្រ្តីសង្ស័យ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជិត១គីឡូក្រាម  ប្រព្រឹត្តនៅ កាលពីថ្ងៃទី  ០២ ខែ មិថុនា ឆ្នាំ ២០២៣ នៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទួន គីវ ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅ ភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ស្រ្តីសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៣ នៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ច កងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៣៣ កញ្ចប់ (ធំ០៨កញ្ចប់និងតូច២៥កញ្ចប់) ទម្ងន់ ៨១៥.៩៦ ក្រាម ។ – ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង ។- ទូរសព្ទ័ចំនួន ០២ គ្រឿង ។ – ដាវចំនួន ០១ ដើម។ – និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន, ស្រ្តីសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តតាកែវ នៅឡើយ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img