ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាតិចណូ ប្តឹង ណន សីហា រឿងក្លែងបន្លំសញ្ញាបត្រ ទៅតុលាការ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា វិទ្យាស្ថានបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយបានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីស្វែងរកនិងផ្តន្ទាទោសជនល្មើស ក៏ដូចជាអ្នកពាក់ព័ន្ធដែលបានប្រើប្រាស់ និងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន ក្នុងគោលបំណងការពារកិត្តិយស គុណភាព និងភាពជឿជាក់របស់សាលា ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃវិធានការរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាពាក់ព័ន្ធនឹងករណី ក្លែងបន្លំសញ្ញាបត្រ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ចំពោះវឌ្ឍនភាព ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់លើករណីក្លែងបន្លំសញ្ញាបត្រវិស្វកររបស់ឈ្មោះ ណន សីហា វិទ្យាស្ថានបាន ចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុចរិតភាព គុណភាព កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្ត បានរបស់វិទ្យាស្ថាន ក៏ដូចជាផលប្រយោជន៍របស់និស្សិត អតីតនិស្សិត និងសាធារណជនទាំងអស់។ អាស្រ័យ ហេតុនេះ វិទ្យាស្ថានសូមធ្វើបច្ចុប្បន្នភាពនូវករណីនេះជូនសារធារណជនមេត្តាជ្រាបថា វិទ្យាស្ថានបានរៀបចំ ឯកសារភស្តុតាង និងដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ ដើម្បីស្នើសុំផ្តន្ទាទោស ជនល្មើសដែលបានប្រើប្រាស់ និងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថានតាមច្បាប់ជាធរមាន។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមអំពាវនាវ និងលើកទឹកចិត្តដល់បណ្តាស្ថាប័នរដ្ឋ និងឯកជនទាំងអស់ សហការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសញ្ញាបត្រជាមួយវិទ្យាស្ថាន ដើម្បីជៀសវៀងមានការប្រើប្រាស់សញ្ញាបត្រ ក្លែងបន្លំនៅថ្ងៃអនាគត។ វិទ្យាស្ថានក៏សូមជម្រាបជូនសាធារណជនមេត្តាជ្រាបផងដែរថា វិទ្យាស្ថានបានសហការ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយបានដាក់ QR Code លើសញ្ញាបត្រចាប់តាំងពីឆ្នាំ២០២៣ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃសញ្ញាបត្រ តាមរយៈផ្ទាល verify.gov.kh។រក្សាសិទ្ធដោយ៊​​ :សុទ្ធលី