Sunday, October 1, 2023

បើកបររថយន្តមិនប្រយ័ត្ន ទៅបុកម៉ូតូកិនស្រ្តីម្នាក់ស្លា.ប់ ខ្ទេ.ចអស់ដងខ្លួន

spot_img

កណ្តាល ៖ អាសូណាស់ព្រះអើយ! ស្រ្តីម្នាក់ត្រូវបានរថយន្តធុនធ្ងន់ បុកពេញមួយទំហឹងបណ្តាលឱ្យដួលបោកទៅនឹងដីស្លា.ប់មួយរំពេច ហើយត្រូវបានរថយន្តអូសបន្តទៅមុខ កិនទាំងកង់មុខកង់ក្រោយបណ្តាលឱ្យបែកខ្ទេចសាកសពអស់ពេញមួយតួខ្លួននៅសល់តែក្បាល។

លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹងឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់នេះ កើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះដែលត្រូវរថយន្តបុកបែកខ្ទេចដងខ្លួនខាងលើឈ្មោះ មួន សុខរី ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានធ្វើដំណើរជាមួយកូនស្រីឈ្មោះ សេង គីមស៊ុន ភេទស្រី អាយុ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូដឹកម្តាយ ត្រូវរងរបួសស្រាល។ ចំណែកអ្នកបើកបររថយន្តបង្ករឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មរាប ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង បើករថយន្តម៉ាកត្រាហ្គោTRAGO ប្រភេទបែន ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3F-2480។

លោកអធិការបន្តថា នៅមុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូជាមួយកូនស្រីនៅលើផ្លូវបេតុងពីលិចទៅកើត ពេលទៅដល់ចំណុចផ្លូវបំបែក ស្រាប់តែរថយន្តធុនធ្ងន់ខាងលើបកពីទិសខាងជើងទៅទិសខាងត្បូង មិនបានប្រយ័ត្នក៍បុកម៉ូតូពេញមួយទំហ៊ឹង កិនស្រ្តីរងគ្រោះ ហើយអូសទៅមុខកិនទាំងកង់មុខកង់ក្រោយបណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់ និងបែកខ្ទេចអស់ដងខ្លួន ត្រូវបានសាច់ញាច់នាំគ្នាមករើសបំណែកសាកសព យកទៅរុំទុកសម្រាប់ធ្វើបុណ្យឧទ្ទិសកុសលឱ្យ។

ករណីនេះ សមត្ថកិច្ចបានដាក់ការស្តីបន្ទោសទៅលើអ្នកបើកបររថយន្តបង្ករថា បើកបររថយន្តឆ្លងផ្លូវមិនមើលឆ្វេងមិនមើលស្ដាំឲ្យបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន ទើបបង្ករឱ្យមានគ្រោះថ្នាក់កើតឡើង។

គួរបញ្ជាក់ថា អ្នកបើកបររថយន្តបង្ករ ត្រូវបានសមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀនក្នុងទឹកនោម ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោះស្រាយតាមនីតិវិធី៕

spot_img