Sunday, October 1, 2023

ពុទ្ធោ! មនុស្ស​ប្រុសស្រី​ជា​ង ១០០ នាក់ នាំគ្នា​មួយ​គូៗ​ទៅ​ពពាក់​ព​ពួន ច្រៀង​ខារ៉ាអូខេ សេ.ព​គ្រឿ.ងញៀ.ន

spot_img

ដើម្បីបើកដំណើរការឡើងវិញ ហាងខារ៉ាអូខេដ៏ប្រណីតបំផុតមួយ ក្នុងទីក្រុងរ៉ាចជៀ ខេត្តគៀនយ៉ាង បានផ្លាស់ប្តូរម្ចាស់ និងចុះបញ្ជីអាជីវកម្មដោយឈ្មោះផ្សេង ប៉ុន្តែនៅតែខុសច្បាប់ ដោយសារអនុញ្ញាតឲ្យមនុស្សជាច្រើនប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។

នៅវេលាម៉ោងប្រហែល ១ទៀបភ្លឺ ថ្ងៃទី៤ ខែមិថុនា នាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងនគរបាលខេត្តកៀនយ៉ាង បានឆ្មក់ចូលឆែកឆេរហាងខារ៉ាអូខេដ៏ប្រណីត (ជាកម្មសិទ្ធិរបស់ Karaoke Victory Co., Ltd) មានទីតាំងស្ថិតនៅផ្លូវ តុងដុក ទីក្រុង រ៉ាចជៀ។

តាមរយៈ​ការចុះ​ឆែកឆេរ​បន្ទប់​ខារ៉ាអូខេចំនួន​ ១២ ​បន្ទប់ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញថា មាន​មនុស្ស​ប្រុស​ស្រី​ចំនួន ១១០ ​នាក់ បាន​ជួល​បន្ទប់​ច្រៀង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

មុខសញ្ញា​ជា​ច្រើន​បាន​ព្យាយាម​រត់​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ឃាត់​ខ្លួន។ នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បានដកហូត​បាន​ថ្នាំញៀន​ចំនួន​ ៦ ​ថង់ និង​១៣​គ្រាប់ ។ តាមរយៈការធ្វើតេស្តរហ័ស មនុស្សចំនួន ៧៦ នាក់ ត្រូវបានរកឃើញវិជ្ជមានចំពោះសារធាតុញៀន ក្នុងនោះមាននារីក្មេងៗជាច្រើននាក់។

បញ្ជាក់ផងដែរថា នៅទីតាំងនេះ (ពីមុនហៅថា MTV Luxury karaoke) កាលពីខែកក្កដា ឆ្នាំ ២០២២ ប៉ូលីសខេត្ត Kien Giang បានត្រួតពិនិត្យ និងរកឃើញមុខសញ្ញាចំនួន ១៣២ វិជ្ជមាន ថ្នាំញៀន។

បន្ទាប់មក ហាងខារ៉ាអូខេនេះ ត្រូវបានអាជ្ញាធរដាក់ទណ្ឌកម្ម និងដកហូតអាជ្ញាប័ណ្ណអាជីវកម្មរបស់ខ្លួន។ ដើម្បីបើកដំណើរការឡើងវិញ ហាងខារ៉ាអូខេនេះបានផ្លាស់ប្តូរម្ចាស់ និងចុះបញ្ជីអាជីវកម្មរបស់ខ្លួនដោយឈ្មោះផ្សេង ប៉ុន្តែនៅតែត្រូវបានអនុញ្ញាតិឱ្យបំពានដដែល ដោយសារមនុស្សជាច្រើនប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img