Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេចឃុំខ្លួនជនត្រូវចោទប្រុស-ស្រីចំនួន៦នាក់ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជិត ១ គីឡូក្រាម

spot_img

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ០៥  ខែ មិថុនា ឆ្នាំ ២០២៣ នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ប្រុស-ស្រី ចំនួន៦នាក់ និងបញ្ជូនពួកគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀនជិត ១ គីឡូក្រាម ប្រព្រឹត្តកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិរាជានុកូល ២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យោងតាម ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនត្រូវចោទ៦នាក់មាន៖ ១- ឈ្មោះ ភិន រតនា ហៅ ឆក ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ នគរបាល ។ ២- ឈ្មោះ គីម ស្រីនាង ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ៣- ឈ្មោះ លឹ ម វិច្ឆិកា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ។ អ្នកទាំងបីនាក់នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ៤- ឈ្មោះ អ៊ុ ក សុភាព ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ទីលំនៅ បច្ចុប្បន្ន ភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ៥- ឈ្មោះ ឈឹម វិសាល ហៅ សុខ លី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ៦- ឈ្មោះ ផាន់ សារ៉ាន់ ហៅ ក្របី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិន ពិតប្រាកដមានទីលំនៅ បច្ចុប្បន្នភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ពួកគេ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ” រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្ទឹងត្រែង ចាប់ខ្លួនកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិរាជានុកូល ២ សង្កាត់ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនចំនួន ១៧ កញ្ចប់ ទម្ងន់ ៧៦៥,៩ ក្រាម ជាប្រភេទមេតំហ្វេ តាមីនក្រាមពណ៌ សថ្លា (ICE), ម៉ូតូ ចំនួន ០៣ គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៦ គ្រឿង និងថងសម្រាប់ខ្ចប់គ្រឿងញៀនមួយចំនួនទៀតផង ។

បច្ចុប្បន្ននេះ ជនត្រូវចោទ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ដើម្បីរងចាំការធ្វើសវនាការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×