Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសស្រីម្នាក់ បា.ញ់សម្លាប់ខ្លួនឯង ដោយមានសំណេរបណ្តាំ ទុកជូនឪពុកម្តាយមុនពេលស្លា.ប់

spot_img

ភ្នំពេញ ៖ នារីជាមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅម្នាក់ បានសម្រេចចិត្តខ្ចីកាំភ្លើងអ្នកធ្វើការជាមួយគ្នា បា.ញ់ស.ម្លាប់ខ្លូនឯង បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។

សពនារីរងគ្រោះខាងលើនេះមានឈ្មោះ វី ស្រីវែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឋានៈព្រិនបាលទោ ស្នាក់នៅចំណុចកើតហេតុខាងលើ។ នៅក្បែរសាកសពគេឃើញមានបណ្ដាំមួយសន្លឹក។

ដោយសរសេរថា កូនសុំទោសប៉ាម៉ាក់កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេហើយកាំភ្លើងនេះ កូនខ្ចីបងអូនដែលធ្វើការជាមួយគ្នា គេអត់ជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឲ្យគាត់វិញផង កូនសុំទោសហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឱ្យអស់លុយ កូនលាហើយប៉ាម៉ាក់ហើយ លាបងប្អូនទាំង ៤នាក់ លាលោកកុងចៅ សុំទោសអត់ពាក់ព័ន្ធនឹងនរណាទេ ខ្ញុំសម្រេចចិត្តដោយខ្លួនឯង។

តាមការបំភ្លឺរបស់អ្នកជិតខាង ជាអ្នកលក់ដូរនៅក្បែរកន្លែងកើត បានឲ្យដឹងថា ខណ:ពេលដែលគាត់កំពុងតែរៀបចំអីវ៉ាន់លក់ដូរ ស្រាប់តែឮសំលេងស្នូរកាំភ្លើងចំនួន ២ គ្រាប់ ចេញពីក្នុងផ្ទះវីឡាខាងលើនេះ មួយសន្ទុះក្រោយមកក៏មានសំឡេងក្មេងប្រុស ដែលត្រូវជាប្អូនបង្កើតរបស់នារីរងគ្រោះខាងលើ បានស្រែកទ្រហោយំបង្កឲ្យមានការភ្ញាក់ផ្អើល។
ក្រោយពេលកើតហេតុក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន នៃប៉ុស្តិ៍នគរបាលសង្កាត់សំរោង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងការិយាល័យវិទ្យាសាស្រ្តបច្ចេកទេស នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសពនារីខាងលើនេះ ដោយនៅក្បែរខ្លួនជនរងគ្រោះ មានបន្សល់ទុកកាំភ្លើងខ្លីម៉ាកG LOCKមួយដើម និងមានស្នាមរបួសក្បាល ដោយសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានបា.ញ់ក្បាលស.ម្លាប់ខ្លួនឯងពិតប្រាកដមែន។

សពជនរងគ្រោះខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តច័ន្ទបុរីវង្ស៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×