Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ចេញ​រកស៊ី​ដំបូ​ង រត់​ចូល​ឡា​ន តែ​ធ្វើ​មិនបា​ន​សម្រេច បែរ​ទទួល «រង្វាន់» ពី​តៃកុង​ឡាន ១កំផ្លៀង​លែង​ចង់​ស្លា​ប់

spot_img

ទង្វើលេងខូច រត់ចូលពីមុខឡាន រួចធ្វើជាដេកដួលរងរបួស ដើម្បីចង់បាន «សំណង» ពីម្ចាស់រថយន្ត គឺជាទម្លាប់ដ៏អាក្រក់បំផុត ដែលគេតែងតែឃើញកើតឡើងនៅក្នុងប្រទេសចិន​។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺទង្វើខូចនេះ ឃើញថាបាន «ឆ្លងរោគ» មកដល់ប្រទេសកម្ពុជាយើង ខណៈជនអនាថាពិការវ័យចំណាស់ម្នាក់ កាលពីប៉ុន្មានខែមុន បានស្ទុះទៅដេកដួលនៅមុខឡានគេ នៅម្តុំស្តុបស្ថានទូតចិន ដែលធ្វើឲ្យអ្នកដំណើរហួសចិត្តគ្រប់ៗគ្នា។

ដោយឡែក ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម ពិតជាសម្តែងការហួសចិត្ត និងគួរឲ្យស្អប់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញបុរសម្នាក់ មិនដឹងជាបែកថ្នាំ ឬយ៉ាងណា បានដើរចូលទៅដេកដួល នៅពីមុខរថយន្តក្រុមហ៊ុនទឹកបុរិសុទ្ធ​ ហាយធិច ស្ថិតនៅតាមបណ្តោយផ្លូវក្បែរស្តុបស្ពានដែក (ភូមិប្ញស្សី-ចំការដូង) តែមិនបានសម្រេច បែរជាត្រូវមួយកំផ្លៀងរបស់តៃកុងឡាន លែងចង់ស្លាប់។

នេះបើរយៈវីដេអូ បានបង្ហាញឲ្យមុនពេលកើតហេតុ គេបានឃើញបុរសអនាថរូបនោះ អង្គុយនៅមុខផ្ទះគេ រួចក៏បានងើបឈរ ដើរចូលផ្លូវ ខណៈស្រ្តីៗអ្នកឡើងផ្សារ ដើរឆ្លងកាត់។ ប៉ុន្តែ បន្ទាប់មក បុរសរូបនោះ ខណៈឃើញឡានបើកចូលមក ក៏បានស្ទុះដើរចូលយ៉ាងលឿន រួចផ្តួលខ្លួននៅពីមុខឡានដឹកទឹកសុទ្ធហាយធិច តែម្តង។ ទោះជាយ៉ាងណា ភ្លាមៗនោះ គេក៏បានឃើញតៃកុងឡានវ័យក្មេង ចុះទៅទះមួយកំផ្លៀងយ៉ាងចាស់ដៃតែម្តង ដោយសារតែខឹងខ្លាំងពេក ព្រោះថា បើគាត់មិនមានស្មារតីល្អ ជាន់ហ្វ្រាំងមិនទាន់ គឺដឹងតែកិនអាចបណ្តាលឲ្យស្លាប់មិនខានឡើយ។

ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកលេងបណ្តាញសង្គម បានគាំទ្រ និងសាទរចំពោះតៃកុងឡាន ដែលបានឆ្លើយតបទៅនឹងទង្វើដ៏ចង្រៃនេះ យ៉ា់ងដូច្នេះថា៖​ «១ដៃនៅស្ទើរណាស់ ដាក់វាអោយខ្លាំងជាងហ្នឹងទើបល្អ, ងាប់អត់បានសម្រេច ហើយត្រូវគេវ៉ៃទៀត, នេះសំណាងហើយត្រឹមបាតដៃរន្ទះ បើខ្ញុំវិញច្បាស់ជាថែមរន្ទះជើងមេឃាមិនខាន, មួយកំភ្លៀងនេះលែងចង់ស្លាប់វិញ, ចេញរកស៊ីថ្ងៃដំបូង ស៊យមែន…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×