ឃើញហើយព្រឺខ្លួនខ្ញាក! កើតមក ទើបតែឃើញមហាសត្វក្អែប ទាំងធំ ទាំងវែង វារតោងនៅលើជញ្ជាំងផ្ទះ…
កាលពីថ្ងៃទី៤ មិថុនាកន្លងទៅ អ្នកលេងបណ្ដាញសង្គម TikTok នៅក្នុងប្រទេសថៃម្នាក់ បានផូស្តឃ្លីបដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្រោយពីមានសត្វក្អែបដ៏ធំ និងវែង ១ក្បាល កំពុងវារ រេរាំ ទៅ-មក នៅលើជញ្ជាំងផ្ទះ មើលឃើញហើយធ្វើឱ្យព្រឺសម្បុរខ្ញាកតែម្ដង ហើយម្ចាស់ផូស្តថែមទាំងបានសរសេរបញ្ជាក់ទៀតថា តាំងពីកើតមក ទើបតែបានឃើញជាលើកទីមួយហើយ សត្វក្អែបដែលធំ និងវែងបែបនេះ សូមបញ្ជាក់ថា ធំខ្លាំងណាស់! ធំមែនទែន!។
ក្រោយពីឃ្លីបមួយនេះ ត្រូវបានផូស្តចេញទៅ ក៏មានអ្នកចូលមកបញ្ចេញគំនិតយោបល់ជាច្រើន ដោយសារតែអ្នកលេងបណ្ដាញសង្គមទាំងអស់ ម្នាក់ៗសុទ្ធតែមិនដែលធ្លាប់ឃើញសត្វក្អែបដែលធំ និងគួរឱ្យខ្លាចបែបនេះឡើយ៕
