កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បណ្តាញទំនាក់ទំនងសង្គមកូរ៉េ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកស្ទ្រីមស្រីម្នាក់ បានប្រើអំពើហិង្សាទៅលើដៃគូជិតស្និទ្ធរបស់ខ្លួន ខណៈកំពុងផ្សាយបន្តផ្ទាល់។ ជនរងគ្រោះក្នុងហេតុការណ៍ គឺជាអ្នកចាក់ផ្សាយឈ្មោះ Yeoul ហើយអ្នកវាយប្រហារឈ្មោះ NyamJjang។
ក្នុងឃ្លីបដែលល្បីពេញបណ្ដាញសង្គម បានបង្ហាញនាង NyamJjang បានស្រែកប្រាប់ Yeoul ថា “Unnie!” (ជាពាក្យដ៏រាក់ទាក់ក្នុងការហៅបងស្រីរវាងស្ត្រីពីរនាក់) មុនពេលចូលទៅជិត ហើយចាក់អ្នកចាស់ចំមុខដោយសម។
អ្នកអាចមើលឃើញជនរងគ្រោះហូរឈាម ដួលបោកក្បាលថ្នល់ ដោយសារឈឺចាប់ខ្លាំង ខណៈពេលដែលនាង NyamJjang បានទាញសក់របស់ Yeoul ហើយទាត់ម្តងហើយម្តងទៀត។ អ្នកលេងអ៊ីនធឺណិត ពិតជាតក់ស្លុត ពេលឮសំឡេងសើចរបស់អ្នកវាយប្រហារ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកស្ទ្រីមស្រីទាំងពីរ បានធ្វើការជាមួយគ្នាក្នុងកម្មវិធីមុនៗជាច្រើនដង។ ពួកគេត្រូវបានគេនិយាយថា មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាណាស់។
ទោះជាយ៉ាងណា បន្ទាប់ពីការវាយប្រហារ នាង NyamJjang បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ បង្ហាញពីអាកប្បកិរិយាហឹង្សា ដោយនាងបានហៅករណីនេះថាជាការដាក់ទោសចំពោះមនុស្សអាក្រក់។
NyamJjang បានចោទប្រកាន់ Yeoul ថា បាននិយាយដើមនាង និងជាពិសេសបានប្រើអំពើហិង្សាទាញសក់របស់នាង និងធ្វើបាបនាង ជាច្រើនលើក តែនាងទ្រាំ។
ក្នុងនោះ នាង NyamJjang បានសរសេររៀបរាប់ថា៖ «ខ្ញុំស៊ូទ្រាំដោយស្ងៀមស្ងាត់ ប៉ុន្តែថ្ងៃមួយ នាងចាប់ផ្តើមកាត់ទោសខ្ញុំតាមរយៈការផ្សាយផ្ទាល់ ដោយគំរាម និងវាយខ្ញុំ។ ហើយបន្ទាប់មក នាងបានមករកខ្ញុំនៅថ្ងៃនេះ។ និយាយឱ្យត្រង់ទៅ ខ្ញុំត្រូវស៊ូទ្រាំនឹងការបំពានលើរាងកាយជាច្រើនដែលអ្នកមិនដឹង ហើយត្រូវស៊ូទ្រាំ ព្រោះតែនាងឋានៈខ្ពស់ជាងខ្ញុំ។ ពេលនោះ នាងបានមកជួបខ្ញុំ ខណៈដែលខ្ញុំកំពុងផ្សាយបន្តផ្ទាល់»។
តារា YouTuber រូបនេះបានបន្តថា៖ «មានពេលខ្លះដែលខ្ញុំត្រូវរបួសពីការវាយដំ និងជេរបណ្តាសា។ អ្នកដែលបានមើលការផ្សាយបន្តផ្ទាល់របស់នាង បានដឹងថានាងកំពុងជេរខ្ញុំ។ ខ្ញុំបានទាញសក់របស់ខ្ញុំចេញ ពិការធ្វើបាបរាងកាយ។ អ្វីៗដែលខ្ញុំកំពុងប្រាប់អ្នកទាំងអស់គ្នា គឺសុទ្ធតែជាការពិត។ ខ្ញុំសុំទោស ប្រសិនបើរឿងនេះធ្វើឱ្យអ្នកខកចិត្ត»។
ហេតុការណ៍នេះបានបង្កឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងឡើង នៅលើបណ្ដាញសង្គមរបស់ប្រទេសនេះ។ NyamJjang ត្រូវបានគេនិយាយថា បានលុបវីដេអូទាំងអស់នៅលើឆាណែល YouTube របស់ខ្លួន។
តែដើម្បីជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្អូន, Yeoul បានចែករំលែករូបថតមុខរបួសរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងរាយការណ៍ទៅប៉ូលិស។ Yeoul បានបដិសេធថា មិនធ្លាប់បានបំពានលើរូបរាងកាយ NyamJjang នោះទេ។
ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ស្រ្តីអ្នកផ្សាយទាំងពីរបានបង្ហាញសញ្ញាស្រវឹង នៅក្នុងអំឡុងពេលវាយប្រហារគ្នាកើតឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


