Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងការ ចាប់រំលោ.ភសេព.សន្ថវៈទៅលើកូនស្រីបង្កើតអាយុ១៧ ឆ្នាំ

spot_img

ខេត្តកណ្តាល ៖ បុរសសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួន របស់គាត់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ចាប់រំលោ.ភសេព.សន្ថវៈទៅលើកូនស្រីបង្កើតអាយុ១៧ ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ដេកឃ្លាំងអេតចាយ ភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អាត ណាក់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរដើរទិញអេតចាយ ( ត្រូវជាឪពុកបង្កើត) ។ ចំណែក ជនរងគ្រោះមានអាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ( ត្រូវជាកូនស្រីបង្កើត ) ។ អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិត្រពាំងសាលា ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៣ នៅភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ក្រោយឃាត់ខ្លួន, ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន ធ្វេីសកម្មភាពចាប់រំលោភកូនស្រីបង្កេីតបានចំនួន០៣លេីកពិតមែន ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅឡើយ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×