Sunday, October 1, 2023

អ្នកចាំភ្លើងស្តុបឆ្ងល់គ្រប់គ្នា…នាងក្រមុំជិះម៉ូតូឌុបម្នាក់នេះ ស្លៀកឈុតអីគេ? ប្រញាប់ពេក ឬកំពុងប្រុងទៅងូតទឹក?

spot_img

មនុស្សម្នានាំគ្នាភ្ញាក់ផ្អើល និងងឿងឆ្ងល់គ្រប់ៗគ្នា ព្រោះកំពុងចតចាំភ្លើងស្តុបសុខៗ ស្រាប់តែលេចនាងក្រមុំម្នាក់ស្លៀកកន្សែងពោះគោចោមពុង ជិះម៉ូតូឌុបចូលមកចាំភ្លើងស្តុបដែរ ធ្វើឱ្យមនុស្សម្នាពេញមួយភ្លើងស្តុបនោះ រសាប់រសល់នៅមិនសុខ ព្រោះមិនដឹងថា នាងប្រញាប់ទៅស្គែនមេដៃចូលធ្វើការ ឬក៏កំពុងប្រុងទៅងូតទឹកនៅកន្លែងធ្វើការ?

កាលពីថ្ងៃទី៣ មិថុនា អ្នកលេងបណ្ដាញសង្គមម្នាក់នៅក្នុងកោះតៃវ៉ាន់ បានចែករំលែករូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលនាំឱ្យនឹកចម្លែកចិត្តមិនតិចឡើយ នៅពេលដែលមានស្ត្រីម្នាក់បានជិះម៉ូតូឌុប ១គ្រឿងចូលមកឈប់ចាំភ្លើងស្តុប ដែលមើលទៅហាក់រាងដូចជាចម្លែកៗ និងហាក់ដូចជានាងស្លៀកពាក់មិនទាន់រួច យ៉ាងម៉េចក៏មិនដឹង?

តាមរយៈរូបភាពដែលបាននាំយកមកផ្សព្វផ្សាយនេះ បានបង្ហាញឱ្យឃើញថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវមីនស៊ឹង ភាគខាងកើតក្រុងតៃប៉ិ កោះតៃវ៉ាន់ នាងក្រមុំដែលជិះម៉ូតូពីក្រោយអ្នកបើកនោះ មានពាក់មួកសុវត្ថិភាពពណ៌ស មានបិទបូពណ៌ក្រហមធំមួយពីក្រោយ ចំណែកឯរាងកាយរបស់នាងវិញ មិនបានស្លៀកពាក់ខោអាវអ្វីឡើយ នាងរុំខ្លួនដោយកន្សែងពោះគោតែ ១គត់ ដែលមើលទៅ ដូចមិនសូវជាមាំទាំប៉ុន្មានឡើយ ប្រុងៗតែរបូតចេញពីខ្លួនទៀតផង។

ប្រាកដណាស់ ទិដ្ឋភាពនោះ បានក្លាយជាទិដ្ឋភាពដ៏កម្របានជួប ចម្លែកភ្នែក និងបានទទួលការចាប់អារម្មណ៍ពីមនុស្សម្នាដែលកំពុងស្ថិតនៅទីនោះយ៉ាងខ្លាំង។ អ្នកជិះម៉ូតូនៅខាងក្រោយម្នាក់ ជាអ្នកថតរូបភាពនេះ រួចហើយបាននាំយកមកផូស្តចែករំលែក ព្រមទាំងសរសេរ Caption រាងកំប្លែងៗថា “កំពុងប្រញាប់ទៅងូតទឹក”។

បន្ទាប់ពីនោះមិនយូរប៉ុន្មាន ផូស្តមួយនោះ ក៏បានទទួលការចាប់អារម្មណ៍យ៉ាងច្រើន និងមានអ្នកចូលទៅចុចឡៃខ៍ ច្រើនជាង ៤ពាន់ដងត្រឹមរយៈពេលតែ ១យប់ប៉ុណ្ណោះ៕

spot_img