Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹងអូនរឿងអី ម៉េចបានតាមអូនអីតាមម្ល៉េះ? ដេញគ្នាឡើងដើមដូង ចុងបញ្ចប់ បា៎យ ប៎ាយ…

spot_img

ឃ្លីបញាប់ញ័រ…សត្វត្រកួត ២ក្បាល មិនដឹងថា ខឹងគ្នារឿងអី ដេញគ្នាឡើងដើមដូង…ទីបំផុតអស់ផ្លូវរត់ ចេញក្បាច់ចុងក្រោយ ធ្វើឱ្យអ្នកមើលទាំងប៉ុន្មានអស់សំណើចគ្រប់គ្នា។

ក្លាយជាឃ្លីបហេតុការណ៍ដ៏គួរឱ្យអស្ចារ្យ និងគួរអស់សំណើចមួយ ដែលត្រូវបានចែករំលែកតៗគ្នានៅក្នុងបណ្ដាញសង្គម កាលពីថ្ងៃទី៤មិថុនា ដោយក្នុងឃ្លីបខ្លីៗមួយនេះ បានបង្ហាញឱ្យឃើញពីសត្វត្រកួត ២ក្បាលកំពុងដេញគ្នាឡើងដើមដូងដ៏ខ្ពស់ ១ដើម ដែលទិដ្ឋភាពនេះអាចនិយាយបានថា ជាទិដ្ឋភាពដែលកម្របានឃើញណាស់ និងមើលទៅសត្វល្មូនទាំង ២ក្បាលនោះ ហាក់ដូចជាមានជំនាញខាងឡើងដើមឈើខ្លាំងដូចគ្នា…ហើយហេតុការណ៍នោះ មើលទៅ ក៏កាន់តែញាប់ញ័រខ្លាំងឡើងដែរ នៅពេលដែលសត្វត្រកួតដែលនៅខាងលើ បានឡើងទៅដល់ចុងដើមដូង ហើយគ្មានផ្លូវរត់បន្តទៀត…វាក៏សម្រចចិត្ត ហក់ចេញពីដើមដូង រំលងអាកាស ចុះទៅខាងក្រោមវិញ ដើម្បីរត់គេចយករួចខ្លួនបន្តទៀត ធ្វើឱ្យអ្នកបានមើលឃ្លីបនោះទាំងប៉ុន្មាន ភ្ញាក់ផ្អើល និងនឹកអស់សំណើចគ្រប់ៗគ្នា។

ក្រោយពីឃ្លីបមួយនេះត្រូវបានចែករំលែកតៗគ្នាចេញទៅ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលមកខំមិនត៍ ដោយភាគច្រើននាំគ្នានឹកចម្លែកចិត្ត ព្រោះមិនដឹងថា សត្វត្រកួតអាចឡើងដើមឈើបានលឿនយ៉ាងនេះសោះ និងថែមទាំងនឹកអាណិតអា ១ក្បាលដែលលោតចុះទៅដីវិញនោះទៀតផងថា មិនដឹងថា វាយ៉ាងម៉េចទៅហើយទេ?៕

spot_img
×