Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់កាមេរ៉ា ថតរូបខ្មោចសត្វក្ដាន់ងាប់នៅក្នុងចម្ការ ទីបំផុតរូបភាពដែលទទួលបាន គួរឱ្យភ័យរន្ធត់យ៉ាងខ្លាំង

spot_img

វេបសាយ The Mirror បានរាយការណ៍ថា នាងកញ្ញា ខូរីនៀ ស្ទែនហូប គិលានុបដ្ឋាក អាយុ ៣៦ឆ្នាំ ជនជាតិកាណាដា បានជួបនឹងឈុតឆាកដ៏គួរឱ្យភ័យខ្លាចនៅក្នុងចម្ការរបស់នាង ក្រោយពីបានដាក់កាមេរ៉ាថតរូប នៅជិតខ្មោចសត្វក្ដាន់ ១ក្បាល។

កញ្ញាស្ទែនហូប បានរៀបរាប់ថា ខណៈកំពុងជិះសេះនៅក្នុងចម្ការរបស់នាង នាងបានប្រទះឃើញសាកសពសត្វក្ដាន់១ក្បាល និងដោយក្ដីចង់ដឹងថា តើខ្មោចសត្វដែលងាប់ហើយនេះ អាចទាក់ទាញសត្វស៊ីសាច់ឆៅប្រភេទណាខ្លះនៅពេលយប់? នាងក៏សម្រេចចិត្តដំឡើងកាមេរ៉ា ដាក់នៅជិតខ្មោចសត្វក្ដាននោះ ដើម្បីថតរូបនៅពេលយប់។

ថ្ងៃតមក ស្ទែនហូប និងលោកតាបប់ អាយុ ៧៦ឆ្នាំ បានទៅពិនិត្យមើលកាមេរ៉ា និងត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយរូបភាពដែលកាមេរ៉ាថតបាន…ក្រៅពីរូបសត្វឆ្មាព្រៃ ២-៣ក្បាល កំពុងចូលមកហែកស៊ីខ្មោចសត្វក្ដាន់នោះហើយ នៅក្នុងរូបភាព បានបង្ហាញឱ្យឃើញពីមនុស្សស្រីម្នាក់ទៀតផង។

អ្វីដែលគួរឱ្យចម្លែកនោះ គឺស្ត្រីរូបនោះ រាងកាយសឹងតែគ្មានអ្វីគ្របដណ្ដប់ឡើយ និងមើលទៅហាក់ដូចជាប្រុងស៊ីខ្មោចសត្វក្ដាន់នោះទៀតផង។ រូបភាពដែលថតបាន បានបង្ហាញថា ស្ត្រីម្នាក់នោះ មានសក់ពណ៌ខ្មៅ វែងសើងមម៉ើង និងបិទបាំងរាងកាយដោយក្រណាត់១ផ្ទាំងនៅត្រង់ត្រគាកតែប៉ុណ្ណោះ។

ហេតុការណ៍មិនមែនចប់ត្រឹមតែប៉ុនហ្នឹងទេ បន្ទាប់ពីនោះមិនយូរប៉ុន្មាន ស្ទែនហូប និងលោកតារបស់នាង ក៏ត្រូវភ្ញាក់ផ្អើលម្ដងទៀត នៅពេលឃើញជនទី២ ដែលមានរូបរាងមុខមាត់ដូចគ្នា សក់វែងខ្មៅសំពីងសំពោង បង្ហាញខ្លួនឡើងនៅក្បែរខ្មោចសត្វក្ដាន់នោះម្នាក់ទៀត។

ទាំង ២នាក់ អង្គុយចោងហោងនៅពីមុខខ្មោចសត្វក្ដាន់ ហើយដៃដែលមើលទៅហាក់ដូចជាវែងជាងធម្មតានោះ កំពុងកាយជ្រាវខ្មោចសត្វក្ដាន់នោះ ហើយបន្ទាប់ពីនោះ ក៏ចាប់យកមកដាក់មាត់ ហើយទំពាស៊ីតែម្ដង។

ស្ទែនហូប ប្រាប់ថា នាងមានអារម្មណ៍ភ័យខ្លាច និងត្រូវបានលងបន្លាចដោយរូបភាពគួរឱ្យខ្លាចទាំងនោះឥតឈប់ឈរ ព្រោះផ្ទះរបស់នាង ស្ថិតនៅឆ្ងាយពីចម្ការប្រហែលតែជាង ៥០ម៉ែត្រប៉ុណ្ណោះ ហើយនាងមានសេះ ៣ក្បាល…វាធ្វើឱ្យនាងនឹកបារម្ភពីសុវត្ថិភាពសេះរបស់នាង។

“ខ្ញុំមិនប្រាកដក្នុងចិត្តថា តើពួកគេបានស៊ីវាមែនឬយ៉ាងណាទេ តែគ្រាន់តែនឹកឃើញរូបភាពការកាយជ្រាវសាកសពដែលស្អុយរលួយនោះហើយ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ចង់ក្អួត និងខ្ពើមយ៉ាងខ្លាំង”

យ៉ាងណាក្ដី ក្រោយពីមើលឃ្លីបនោះដដែលៗជាច្រើនដងហើយ ស្ទែនហូបក៏វិភាគថា ស្ត្រីទាំង ២នាក់នោះ មើលទៅដូចជាពាក់សក់ក្លែងក្លាយ និងមានម្នាក់ មានសក់ពណ៌ទង់ដែងនៅពីក្រោមសក់ក្លែងក្លាយនោះ។

ស្ទែនហូប បានផូស្តរូបភាពទាំងនោះនៅក្នុងបណ្ដាញសង្គម និងធ្វើឱ្យកើតមានការជជែកវែកញែកគ្នាជាច្រើនបានកើតឡើងភ្លាមៗ …មនុស្សជាច្រើនជឿថា បុគ្គលទាំង២ ដែលបង្ហាញខ្លួននៅក្នុងរូបនោះ គឺ ស្គីន វ៉កឃើរ សត្វចម្លែកនៅក្នុងរឿងតំណាលរបស់ជនជាតិដើមភាគតិចអាមេរិក ឬ វេនឌីកូ សត្វស៊ីមនុស្សដែលមាននៅក្នុងរឿងតំណាលរបស់ជនជាតិដើមភាគតិច អាល់ហ្គូនក្វេន។

ស្ទែនហូប បានបន្ថែមថា ពីដំបូងនាងគិតថា នឹងទូរស័ព្ទទៅប្ដឹងប៉ូលិស តែលោកតារបស់នាងគិតថា ស្ត្រីចម្លែកទាំង២នាក់នោះ មិនបានធ្វើអ្វីខុសច្បាប់ឡើយ ខណៈពេលជាមួយគ្នា ស្ទែនហូប ក៏នឹកសង្ស័យដែរថា ២នាក់ដែលនៅក្នុងឃ្លីបនោះ គ្រាន់តែជាអ្នកដើរទៅមក ដែលបានឃើញកាមេរ៉ាថតរូប ក៏ធ្វើលេងសើច ដើម្បីឱ្យគ្រួសាររបស់នាងភ្ញាក់ផ្អើលលេងផងក៏មិនដឹង៕

spot_img
×