ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៣ បានចុះឃាត់ខ្លួន មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ក្រោយធ្វើសកម្មភាពបន្ទាប់ពី ផឹកស្រាស្រវឹងក៏បានទាស់ពាក្យសម្ដីជាមួយឱពុកមា រហូតឈាន់ដល់ការផ្ទុះអាវុធជាង១០គ្រាប់ ប្រព្រឹត្ត នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប រស់នៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ចំណែកជនរងគ្រោះមាន ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ( ត្រូវជាឪពុកមា ) មានទីលំនៅ ភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសខាងលើបានផឹកស៊ីជាមួយឱពុកមា ។ បន្ទាប់ពីផឹកស្រាស្រវឹង ក៏បានទាស់ពាក្យសម្ដីជាមួយឪពុកមា ហើយក្រោយទាស់ពាក្យសំដីបុរសខាងលើ ក៏បានជិះម៉ូតូទៅយកកាំភ្លើង AK នៅកន្លែងធ្វើការ។ មួយសន្ទុះក្រោយមកបានយកមកបាញ់ទៅលើ កំរាមទៅលើឪពុកមា ជាច្រើនគ្រាប់។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា