ថ្មីៗនេះ អ្នកប្រើប្រាស់អ៊ីនធើរណែត ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូមួយលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញរូបភាពនៃយានជំនិះជនបរទេស ឬហៅថា UFO ដែលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងប្រទេសថៃ ខណៈរថយន្តតូចធំ កំពុងធ្វើដំណើរទៅមក។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺក្រោយមក គេក៏បានដឹងថា វាមិនមែនជាយាន UFO ពិតនោះទេ វាគ្រាន់តែជាគំនិតច្នៃប្រឌិត ដាក់ម៉ូតូមួយគ្រឿងនៅក្នុងនោះធ្វើឲ្យប្លែក ដើម្បីចូលរួមក្នុងពិធីដង្ហែក្បួន នៅក្នុងព្រឹត្តិការណ៍ ប៊ុន បាង ហ្វៃ ដ៏ល្បីល្បាញ ក្នុងខេត្ត ឡូអាយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះ បានធ្វើឲ្យមតិអ្នកលេងអ៊ីនធើរណែតផ្ទុះឡើង។ ក្នុងនោះ អ្នកខ្លះបានយល់ថា វាគួរឲ្យអស់សំណើចណាស់ ដែលចេះរកគំនិតលេងសើចដ៏មិនធម្មតាបែបនេះ។ តែទន្ទឹមនឹងនេះ អ្នកខ្លះទៀត បានចាត់ទុកថាវាជាការធ្វេសប្រហែសដ៏គ្រោះថ្នាក់ ដែលសូម្បីតែទំព័រ Twitter @RedSkullxxx ក៏បានព្រមានអំពីរឿងនេះផងដែរ ដោយបញ្ជាក់ថា ប្រសិនបើឧបទ្ទវហេតុកើតឡើង វាមិនមែនជារឿងកំប្លែងទេ។ ផ្លូវសាធារណៈ ពួកគេមិនខ្វល់ពីសុវត្ថិភាពអ៊ីចឹង ហេតុអ្វីឲ្យរត់តាមផ្លូវ មិនដឹកតាមឡាន?។
ទោះជាយ៉ាងណា មានគេមកផ្តល់ព័ត៌មានឲ្យដឹងថា ករណីនេះត្រូវបានគេទាក់ទងប៉ូលិសចរាចរណ៍រួចហើយ មុនពេល UFO ក្លែងក្លាយនេះ ចេញដំណើរតាមដងផ្លូវ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ถ้ามันเกิดอุบัติเหตุขึ้นมามันจะไม่ตลกเลยนะสัส ถนนสาธารณะนะนั่น อยากได้คอนเทนต์จนไม่สนเรื่องความปลอดภัย pic.twitter.com/qY8SRVeO4J
— Red Skull (@RedSkullxxx) June 5, 2023