Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញសាពសពជនជាតិចិនម្នាក់ ត្រូវគេស.ម្លាប់ រុំកន្ទេលនៅបូរីកាំងម៉េង

spot_img

ខេត្តកណ្តាល៖ ករណីបឋម! មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះនៅក្នុងបូរីកាំងម៉េង ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ខណៈដែលប្រជាពលរដ្ឋពលរដ្ឋប្រទះឃើញ សាពសពស្រ្តីជនជាតិចិន ត្រូវបានគេសម្លា.ប់ហើយរុំកន្ទេលយកមកចោលនៅទីនោះ។

ក្រោយប្រទះឃើញសាកសពនោះ សមត្ថកិច្ចស្រុកកណ្តលស្ទឹង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យធ្វើកោសល្យវិច្ឆ័យឃើញថា សាកសពជាស្រ្តីជនជាតិចិន អាយុប្រហែលជា៤០ឆ្នាំ នៅមិនទាន់ស្គាល់អត្តសញ្ញាណកម្មច្បាស់លាស់នៅឡើយ ត្រូវបានគេវាយសស.ម្លាប់យ៉ាងអណោចអធម បែកមុខខ្ទេចមើលលែងយល់រួចកាច់បំបាក់.ក និងវាយដុំជាំពេញខ្លួនប្រាណ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថាសាកសពស្ត្រីរងគ្រោះនេះពិតជាត្រូវបានឃាតករវាយស.ម្លាប់ ហើយដឹកតាមរថយន្តយកមកទម្លាក់ចោល ក្នុងរណ្តៅដើម្បីបំបិទភស្តុតាង។
ខណ:ពេលនេះកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការខេត្តកណ្តាល និងកម្លាំងអាវុធហត្ថខេត្ត កំពុងបើកការស្រាវជ្រាវជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ ដើម្បីស្វែងរកឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សួង សាម និងឈុនហ៊ាត

spot_img