Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថបញ្ជូនខ្លួន ក្រុមចោរឆក់យ៉ាងសកម្ម ទៅសាលាដំបូងខេត្តព្រះសីហនុ

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣ បានបញ្ជូនខ្លួន ជនសង្ស័យ ជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម ចំនួន១៥នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ ) ប្រព្រឹត្តនៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យចំនួន ១៥ នាក់ខាងលើមាន៖ ១-ឈ្មោះ សុខ រ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។២-ឈ្មោះ ភីន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ៣-ឈ្មោះ រ័ត្ន សុខទីនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងកាត់សក់។ ៤-ឈ្មោះ ផា លីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកធ្វើនំខេក ។៥- ឈ្មោះ គង់ លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សន្តិសុខ ។ ៦-ឈ្មោះ ស៊ឹម ស៊ីតា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ។៧-ឈ្មោះ រី អ៉ីហ៉្សា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ។៨- ឈ្មោះ លាវ សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង ។ ៩- ឈ្មោះ រ័ត្ន សុភា ហៅណាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ដឹកជញ្ជូនម្ហូបអាហារ ។ ១០- ឈ្មោះ ហេង ចាន់មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ដឹកជញ្ជូនម្ហូបអាហារ ។ ១១-ឈ្មោះ លៀក គីមសាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ។ ១២- ឈ្មោះ តាំង តារាទីទី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស ។ ១៣-ឈ្មោះ មាឃ ស្រីមុី ភេទស្រី អាយុ២២ឆ្នាំ មុខរបររត់តុ ។ ១៤- ឈ្មោះ ស៊ុន គឹមប៊ុនឡូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ១៥-ឈ្មោះ ធេណ ស្រីណុច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ អ្នកម៉ាស្សា ។

ពួកគេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ច កងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន ៖- ម៉ូតូម៉ាក់ HONDA SCOOPY ផលិតឆ្នាំ២០២៣ ពណ៌ ខ្មៅលាយបៃតង គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។ – ម៉ូតូម៉ាក HONDA NEX ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1KB-6695 ។-ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JI-1507 ។-ម៉ូតូម៉ាកNEX ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ1X-5408 ។- ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FM-5427។- ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាលេខ ភ្នំពេញ 1JR-5154។-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JO-7017។-ទូរស័ព្ទដៃ ចំនួន ១១គ្រឿង ។ នាឡិកាដៃ ចំនួន ០២គ្រឿង។ លោហ:ពណ៍លឿង (ចិញ្ជៀន) ចំនួន ០១វង់។- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក។ ប័ណ្ណចាក់វ៉ាក់សាំង ចំនួន ០១សន្លឹក។-សំបុត្របញ្ជាក់កំណើត ចំនួន ០១ច្បាប់។- សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន។- កញ្ចក់ម៉ូតូ ចំនួន ០២គូរ។

បច្ចុប្បន្ន, ជនសង្ស័យចំនួន១៥នាក់ខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×