កាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា ម្សិលម៉ិញនេះនៅឆ្នេរសមុទ្រខេត្តហាទិន ប្រទេសវៀតណាម ប្រជាពលរដ្ឋបានឃើញត្រីដ៏សន្ធឹកសន្ធាប់បានត្រូវរលកវាយឡើងឆ្នេរ ហើយកកកុញពេញមាត់ទឹកប្របសមុទ្រ ។
ប្រជាពលរដ្ឋនៅខេត្តនេះនាំគ្នា “ដួស” យកត្រី ។
តាមរដ្ឋអំណាចនៅតំបន់នោះ ពេលឃើញសភាពបែបនេះក៏បាននាំគ្នាយកអួនព័ទ្ធកៀររ តែ១សន្ទុះបានដល់ទៅ ៣តោន ។ ចំណែកអ្នកខ្លះទៀតដើរប្រមូលត្រីតូចៗ ដែលអណ្តែតជាប់លើមាត់ឆ្នេរ ។
តាមប្រភពនៅនឹងកន្លែងនោះ វាពុំមែនជាបាតុភូតមិនធម្មតានោះទេ ព្រោះ ២-៣ឆ្នាំ គេឃើញមានបាតុភាពបែបនេះម្តង ៕ ចន្ទ្រា