Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរូបស្រស់ម្នាក់បើករថយន្តម៉ាក toyota prius ជ្រុលទៅបុករបងព័ទ្ធដីឡូតិ៍មួយកន្លែង បណ្ដាលឲ្យរងរបួសស្រាល

spot_img

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនឹងរបងព័ទ្ធដីឡូត៍មួយកន្លែង បណ្ដាលឲ្យបាក់ជាច្រើនផ្ទាំង ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក toyota prius ពណ៌កណ្ដុះប្រមេះមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BL-1674 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមាត់ទន្លេសាប ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនឹងរបងទ្វារព័ទ្ធដីឡូតិ៍មួយកន្លែង បណ្ដាលឲ្យបាក់ជាច្រើន ទាំងចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯនារីជាម្ចាស់រថយន្តវិញ មិនមានរងរបួសនោះទេ ហើយបានបើកទ្វាគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងមន្ត្រីផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សា ទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img