ភ្នំពេញ ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយដោយពលរដ្ឋបានប្រទះឃើញនារីម្នាក់ បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយយកខ្សែច.ងកស.ម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។
ទីតាំងស្ថិតនៅផ្លូវលំមួយកន្លែង ចំណុចផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៨យប់ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៣។
សពមានឈ្មោះ គ្រីស្រីវ៉ា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយប្អូន មានស្រុកកំណើត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើយោងតាមការបញ្ជាក់ពីស្រ្តីម្នាក់ ជាម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយរូបគាត់មិនបានឃើញនារីរងគ្រោះ ចេញពីក្នុងបន្ទប់ទៅធ្វើការនោះទេ ហើយបានបិតទ្វារ និងចាក់សោនៅក្នុងបន្ទប់តែម្នាក់ឯងលុះមកដល់ម៉ោងកើតហេតុខាងលើ ដោយក្មួយរបស់នារីរងគ្រោះបានចេញពីធ្វើការហើយ ក៏បានដើរទៅគោះទ្វារបន្ទប់ តែមិនឃើញនារីរងគ្រោះឆ្លើយតបមកវិញ ភ្លាមនោះដែរក្មួយរបស់នារីរងគ្រោះខាងលើ ក៏ឆ្ងល់ ហើយរត់ទៅប្រាប់ម្ចាស់ផ្ទះឲ្យមកមើលនឹងជួយគោះទ្វារហៅតែនៅមិនឃើញឆ្លើយតបមកវិញ មួយសន្ទុះក្រោយមកក៏ម្ចាស់ផ្ទះសម្រេចវាយទ្វារ បំបែកចូលទៅខាងក្នុងស្រាប់តែស្រឡាំងកាំង ដោយឃើញនារីរងគ្រោះបានយកខ្សែច.ងកស.ម្លាប់ខ្លួន បាត់ទៅហើយរួចក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមភ្លាមផងដែរ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់យកខ្សែហ៊ុំព័ទ្ធ រួចក៏ទាក់ទងទៅខាងមន្ត្រីផ្នែកជំនាញ ចក្ខុកោសលវិច្ឆ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចុះមកពិនិត្យទៅលើសពនារីរងគ្រោះ ស្លា.ប់ដោយសារមូលហេតុអ្វីនោះទេ។ ក្រោយពីខាងជំនាញចក្ខុកោសល្យវិច័យពិនិត្យរួច ដោយបញ្ជាក់ប្រាប់ថា ពិតជាស្លា.ប់ដោយច.ងប្រាកដមែន។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត





