Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូវ៉ាជែង ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ ចំពីមុខពេញទំហឹងបណ្តាលឲ្យស្លា.ប់មួយរំពេច

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូលឿនវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុកនិងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ដែលបើកបរបញ្រ្ចាសគ្នាចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី ០៦ខែមិថុនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៤ត្រង់ចំណុចមុខនិងបុរីពិភពថ្មីគួរស្រូវ៣ ក្នុងសង្កាត់រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ តក់ សុផា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជិតកន្លែងធ្វើការជិត កន្លែងកើតមានស្រុកកំណើត ភូមិជ្រួលថ្មី ឃុំរះជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1IQ-9201 ជិះតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជិះវ៉ាឆ្វេងនិងរថយន្តមួយគ្រឿង មិនចាំម៉ាកក៏ជ្រុល ទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀតពណ៌ត្រេអ៊ី ពាក់ផ្លាកលេខភ្នំពេញ 3C-5650 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីកើតមកលិច ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯរថយន្តនិងអ្នកបើកបរត្រូវសមត្ថកិច្ច ឃាត់បានយកទៅសួរនាំបន្ត។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីរទាំងសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img