Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រយ័ត្ន កុំលេងជាមួយត្រីរ៉ស់អាម៉ាហ្សូន! កាចខ្លាំងណាស់ លោតត្របាក់ដៃមនុស្ស!

កាលពីថ្ងៃទី៥ មិថុនា អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់ បានផូស្តឃ្លីបគួរឱ្យភ្ញាក់ផ្អើល និងភ័យខ្លាចមួយ ក្រោយពីត្រីរ៉ស់យក្សនៃទន្លេអាម៉ាហ្សូន ១ក្បាល បានហក់ចេញពីក្នុងទឹក មកខាំដៃមនុស្ស ដែលកំពុងជ្រលក់ដៃលេងនៅក្នុងទឹក ជិតៗខ្លួនវា។

នៅក្នុងឃ្លីប គេមើលឃើញថា ត្រីរ៉ស់អាម៉ាហ្សូន ឬឈ្មោះ ១ទៀតហៅថា ត្រីអារ៉ាផៃម៉ា កំពុងបណ្ដែតខ្លួនលេងស្ងៀមៗនៅក្នុងទឹក នៅក្បែរៗមនុស្ស ដោយមិនមានកាយវិការណាមួយបង្ហាញថា ផ្អើល ខ្លាចមនុស្ស ឬហែលគេចឡើយ និងថែមទាំងមានកាយវិការហាក់ដូចជាសាំង និងស្លូតទៀតផងនៅពេលដែលស្ត្រីម្នាក់បានយកម្រាមដៃទៅជ្រលក់ក្នុងទឹក ដើម្បីលេងជាមួយវា ហើយវាក៏គ្មានបង្ហាញពីប្រតិកម្មអ្វីតបតមកវិញដែរ។

តមកទៀត នាងក៏បានសាកល្បងយកម្រាមដៃលូកចូលទៅក្នុងទឹក ទៅជិតភ្នែករបស់វា តែភ្លាមនោះក៏ស្រាប់តែកើតរឿងគួរឱ្យភ្ញាក់ផ្អើល និងភិតភ័យឡើងតែម្ដង នៅពេលដែលសុខៗ ត្រីរ៉ស់យក្សនៃទន្លេអាម៉ាហ្សូន ១ក្បាលនោះ បានហក់ចូលមកយ៉ាងឆាប់រហ័ស បម្រុងនឹងខាំដៃស្ត្រីរូបនោះ រហូតសឹងតែមើលមិនទាន់ ធ្វើឱ្យម្នាក់ៗភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយពីឃ្លីបមួយនេះ ត្រូវបានផ្សព្វផ្សាយចេញទៅ មានអ្នកចូលមកបញ្ចេញគំនិតយោបល់យ៉ាងច្រើន ដោយម្នាក់ៗបានប្រាប់ថា ត្រីរ៉ស់យក្សអាម៉ាហ្សូននេះ ជាត្រីដែលរស់នៅក្នុងដងទន្លេក្នុងព្រៃអាម៉ាហ្សូន មានចរិតកាច វាធ្លាប់មានប្រវត្តិវាយប្រហារមនុស្ស ជាពិសេសក្មេងៗជាច្រើនមកហើយ ដូច្នេះមិនគួរប្រឡែងលេងជាមួយវាទេ៕

×