Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុំយក្ស!? សុខៗ ក្រពើធ្លាក់មកចំកណ្ដាលខុនដូទំនើបកម្ពស់ ២០ជាន់ លាន់គ្រាំង! ផ្អើលមនុស្សគ្រប់គ្នា

spot_img

ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដែលបានផ្សព្វផ្សាយតាមរយៈឃ្លីបវីដេអូ រហូតល្បីល្បាញនៅក្នុងបណ្ដាញសង្គមអនឡាញ បានកើតឡើងនៅក្នុងបរិវេណអគារស្នាក់នៅ ១កន្លែងក្នុងទីក្រុងស៊ឹនជឹន ប៉ែកខាងត្បូងប្រទេសចិន ដោយក្នុងឃ្លីបនោះ បានបង្ហាញឱ្យឃើញ សត្វក្រពើ ១ក្បាល បានហោះមកពីទីខ្ពស់ មកធ្លាក់បោកខ្លួននឹងកម្រាលឈើ ផ្នែកខាងមុខផ្លូវចូលរបស់ហាងអ៊ុតសក់នៅជាន់ក្រោម សំឡេងលាន់ឮគ្រាំង! យ៉ាងខ្ទរខ្ទារ ធ្វើឱ្យមនុស្សម្នានៅទីនោះ នាំគ្នាចេញមកមើល ដោយក្ដីភ្ញាក់ផ្អើល។

តាមរបាយការណ៍របស់បណ្ដាញព័ត៌មានក្នុងតំបន់ បានបញ្ជាក់ថា កន្លែងកើតហេតុ គឺជាអគារខុនដូខ្ពស់មួយ ហើយគេដឹងថា ក្រពើ ១ក្បាលនេះ បានធ្លាក់មកពីលើជាន់ទី២០…ស្ថានភាពរបស់វា គឺដេកស្ងៀមឥតកម្រើក មានអាការរបួសគ្រឿងក្នុងធ្ងន់ធ្ងរទុរន់ទុរា ហើយនៅត្រង់កម្រាលក្ដារ កន្លែងក្រពើធ្លាក់មកចំនោះ មានស្នាមទ្រុឌចុះទៅក្រោមដោយសារទម្ងន់របស់ក្រពើ ខណៈដែលអ្នកមកពីតូបលក់ទំនិញក្បែរៗនោះ នាំគ្នានឹកចម្លែកចិត្តយ៉ាងខ្លាំង ដែលសុខៗស្រាប់តែមានក្រពើធ្លាក់មកពីលើមេឃបែបនេះ។

យ៉ាងណាក្ដី តាមរយៈការសួរនាំពីអ្នកដែលរស់នៅក្នុងខុនដូនោះ បានឱ្យដឹងថា “ខ្ញុំបានឮសំឡេងលាន់គ្រាំង! ខ្លាំងណាស់នៅខាងក្រោម ក៏ប្រញាប់ចុះទៅមើល ក៏ឃើញក្រពើនេះ ដេកនៅស្ងៀមអត់កម្រើក មើលទៅវា ដូចជារងរបួសខាងក្នុងខ្លួន គ្រាំគ្រា អាចនឹងមិនរស់ទេ មើលទៅ”

បន្ទាប់ពីនោះមួយស្របក់ ម្ចាស់ក្រពើក៏បង្ហាញខ្លួន និងបានសារភាពថា គេបានទិញក្រពើ ១ក្បាលនេះមកពីកសិដ្ឋានមួយនៅក្វាងចូវ និងលួចចិញ្ចឹមវាយ៉ាងស្ងាត់ៗ មកជាង ១០ឆ្នាំហើយ។ ជាធម្មតា វាតែងដេកនៅក្នុងធុងទឹកធំមួយនៅលើរានហាលបន្ទប់ជាន់ទី២០ តែថ្ងៃនេះ វាបានលួចរត់ចេញពីទីនោះ និងសន្និដ្ឋានថា ប្រហែលជាធ្លាក់មកពីលើរានហាលនោះឯង…ហើយគាត់ក៏មិនបានដឹងដែរថា តើហេតុអីបានជាវារត់រួចឡើយ ដោយសារពេលកើតហេតុហ្នឹង គ្មានអ្នកណានៅក្នុងបន្ទប់ខុនដូឡើយ។

បន្ទាប់ពីនោះ ខាងម្ចាស់ក្រពើ បានស្នើសុំការជួយចាត់ការរឿងនេះពីអាជ្ញាធរប៉ូលិស ដើម្បីនាំក្រពើ ១ក្បាលនេះទៅលែងនៅក្នុងឧទ្យានសត្វព្រៃ…តែគួរឱ្យអនិច្ចា ក្រពើកម្សត់ បានដាច់ខ្យល់ស្លាប់ក្នុងពេលដឹកយកទៅដោះលែង៕

spot_img
×