Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ស្រ្តីជាប់ចោទម្នាក់ ជាប់គុក ១៦ ឆ្នាំ ពាក់ព័ន្ធនឹងការលក់ដូរមនុស្ស ទៅម៉ាឡេស៊ី

spot_img

ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ស្រ្តីជាប់ចោទម្នាក់ ដែលត្រូវតុលាការថ្នាក់ក្រោម ដាក់គុកកំណត់ ១៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និងលក់ដូរស្ត្រីខ្មែរចំនួន ៧ នាក់ ប្រទេសម៉ាឡេស៊ី ប្រព្រឹត្តនៅ រាជធានីភ្នំពេញ នៅអំឡុងខែមិថុនា ឆ្នាំ ២០១៦ ។

លោក ឌុច សុខសារិន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការឧទ្ធរណ៍ បានថ្លែងឲ្យដឹងថា: ជនជាប់ចោទមានឈ្មោះ អ៊ុំ រ៉ាដែន ភេទស្រី អាយុ ៣៥ ឆ្នាំ ( កើតថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៨១ ) ។

នៅក្នុងសំណុំរឿងនេះ ស្រ្តីជាប់ចោទឈ្មោះ អ៊ុ រ៉ាដែន ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ និង បង្គាប់ឱ្យសង ជម្ងឺចិត្តដល់ជនរងគ្រោះ ២០ លានរៀល ក្រោមការចោទប្រកាន់ពីបទ : នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។

ស្រ្តីជាប់ចោទ បាន ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។
ស្រ្តីជាប់ចោទ ឈ្មោះ អ៊ុំ រ៉ាដែន ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ។
នៅក្នុងសំណុំរឿងនេះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញបនឹងប្រកាសដីកា នៅចុងខែមិថុនា ខាងមុខ នេះ ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×