ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ បានបញ្ជូនខ្លួន ជនសង្ស័យ ជនជាតិវៀតណាម២នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជិត៧ គីឡូក្រាម ប្រព្រឹត្ត ២ គោលដៅផ្សេងគ្នា ។
គោលដៅទី១ តាមបណ្ដោយផ្លូវព្រះនរោត្តម មុខខុនដូរមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

គោលដៅទី២ ផ្ទះលេខ១៥៣ដេ ផ្លូវលេខ៣០ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យចំនួន ២ នាក់ខាងលើមាន៖១- ឈ្មោះ ង្វៀង វាំងឡុក ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៨៩ ។២- ឈ្មោះ ហា ជុងឌឹក ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៧៥ ។
ពួកគេ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ច ជំនាញបានដកហូតវត្ថុតាងរួមមាន ៖- គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៧២០០ក្រាម (៧គីឡូក្រាម ២០០ក្រាម) និងសារធាតុមិនច្បាស់ ទម្ងន់ ៦៤៣៣,៧៦ក្រាម (៦គីឡូក្រាម ៤៣៣,៧៦ក្រាម។
បច្ចុប្បន្ន, ជនសង្ស័យចំនួន៣នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

