Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៣នាក់ ទៅតុលាការ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះម្នាក់ជាជនជាតិកូរ៉េ

spot_img

ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រីចំនួន៣នាក់ កាលពីព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជូនខ្លួន របស់ពួកគេ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ) ប្រព្រឹត្តកាលពីថ្ងៃ ០៥ ខែ មិថុនា ឆ្នាំ ២០២៣ នៅចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យចំនួន ៣ នាក់ខាងលើមាន៖១- – ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ ២២ឆ្នាំ ។ ២- ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ ៣៤ ឆ្នាំ ។ ៣- ឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ ៤៣ ឆ្នាំ។

ពួកគេ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៣ នៅចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះជាបរទេស ដែលកំពុងដើរលើចិញ្ចើមពិតមែន ។

បច្ចុប្បន្ន, ជនសង្ស័យចំនួន៣នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×