Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយ អគ្គមេបញ្ជាការ កងទ័ពភូមិន្ទថៃ

spot_img

ឥណ្ឌូនេស៊ី ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេនបានបន្តជួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាដ អគ្គមេបញ្ជាការ កងទ័ពភូមិន្ទថៃ។

ក្នុងកិច្ចជំនួបនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី19 ដោយផ្ទាល់នៅរាជធានីភ្នំពេញកាលពីឆ្នាំ2022នេះ ទោះស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ19 នៅលើពិភពលោកបន្តមានក៏ដោយ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពភូមិន្ទថៃដែលបានគាំទ្រដល់កងយោធពលខេមរភូមិន្ទនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្រៅពីការបណ្ដុះបណ្ដាល មិត្តថៃបានសហការគ្នាយ៉ាងល្អដើម្បីឱ្យព្រំដែនក្លាយជាព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កងទ័ពភូមិន្ទថៃ ស្នើឱ្យកងយោធពលខេមរភូមិន្ទបន្តកិច្ចសហប្រតិបត្តិការ និងរួមគ្នារក្សាឱ្យបាននូវព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×