Sunday, October 1, 2023

មិនដឹងបើកម៉ូតូលឿនប៉ុណ្ណាទេ ទៅបុកដើមអំពឹលបារាំង ស្លា.ប់មួយរំពេច

spot_img

កណ្តាល ៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយបែកក្បាលស្ទើរប្រេះជាពីរ ហើយហូរឈាមដាបក្រាលពេលញផ្លូវ បន្ទាប់ពីបានជិះម៉ូតូយ៉ាងលឿន ហើយរេទៅបុកដើមអំពឹលទឹកបារាំង នៅក្បែរផ្លូវធ្វើដំណើរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់នេះ កើតឡើងកាលពីវេលាម៉ោង ៥និង១០នាទី ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ១៥១ ជាផ្លូវចូលភ្នំព្រះរាជទ្រព្យ ក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្ដាល។

លោកវរសេនីយ៍ត្រី លឹម ហួរ ប្រធានផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការស្រុកពញាឮ ឱ្យដឹងថា ជនរងគ្រោះឈ្មោះ រិន សុណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្ដាល ។

លោកបន្តថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូយ៉ាលឿនម៉ាក HONDA ZOOMER-X ពណ៌សលាយក្រហម ពាក់ផ្លាកលេខកំពង់ឆ្នាំង1G-3442 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកបរជ្រុលចង្កូតទៅបុកគល់ដើមអំពិលបារាំង បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញចរណ៍ស្រុកពញាឮ បានចុះដល់កន្លែងកើតហេតុបន្ទាន់ ធ្វើការពិនិត្យនិងបានធ្វើកំណត់ហេតុប្រគល់ម៉ូតូ និងសាកសពជនរងគ្រោះ ជូនទៅសាច់ញាតិយកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

spot_img