Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតនូវែលសេឡង់ ៖ ក្រុមហ៊ុននូវែលសេឡង់ ក្នុងការវិនិយោគលើផ្នែកផលិតកម្មនៅកម្ពុជា

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញដោយពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកជំទាវ ទួត បញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនូវែលសេឡង់ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ទន្ទឹមនឹងការកត់សម្គាល់ពីការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយដើម្បីពង្រីកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុននូវែលសេឡង់ ក្នុងការវិនិយោគលើផ្នែកផលិតកម្មនៅកម្ពុជា។
ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យអប់រំ កសិកម្ម ថាមពលកកើតឡើងវិញ ការបោសសម្អាតមីន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសកម្ពុជា និងនូវែលសេឡង់ នៅចុងឆ្នាំនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ។

លើសពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម៕រក្សាសិទ្ធដោយ ៖សុទ្ធលី

spot_img
×