Sunday, October 1, 2023

ចេះធ្វើចឹងទៅកើត? ស្រីម្នាក់កំពុងហូបមូកៈថៈសុខៗ ដល់ពេលគិតលុយ ស្រាប់តែក្រោកទៅងូតទឹក កក់សក់ធ្វើព្រងើយ

spot_img

ចេះធ្វើចឹងទៅកើត? ស្រីម្នាក់ដើរចូលមកក្នុងហាង ហើយអង្គុយញ៉ាំមូកៈថៈស្រួលបួលដូចគេដូចឯងគ្រប់យ៉ាង តែដល់ពេលគិតលុយ ស្រាប់តែបន្លំធ្វើឆ្កួត ថែមទាំងទៅងូតទឹក កក់សក់នៅក្នុងហាងសព្វគ្រប់រួចរាល់ មុននឹងដើរចេញទៅទាំងញញឹមយ៉ាងព្រងើយ។

កាលពីថ្ងៃទី៧ មិថុនា អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់ ដែលជាម្ចាស់ហាងលក់គ្រឿងក្លែមមូកៈថៈ បានបង្ហោះឃ្លីបវីដេអូ ស្រីម្នាក់ចូលមកអង្គុយនៅក្នុងហាង ដែលមើលទៅដូចជាមនុស្សធម្មតាប្រក្រតីគ្រប់យ៉ាង តែដល់ពេលគិតលុយ ស្រាប់តែបន្លំធ្វើជាឆ្កួត ដោយបានបញ្ជាក់ថា ឃ្លីបនេះទុកជាការដាស់តឿនសម្រាប់អ្នកប្រកបមុខរបរដូចគ្នា ឱ្យប្រយ័ត្នប្រយែង ព្រោះខ្លួនឯងបានជួបផ្ទាល់រួចហើយ ដោយសារមានស្រីម្នាក់ ពេលចូលមកក្នុងហាង នាងកុម្ម៉ង់ម្ហូបម្ហាដូចគេដូចឯង ប្រក្រតីគ្រប់យ៉ាង…យកមូកៈថៈ ១ឈុតតូច និងកូកាកូឡា ១ដបតូច តែញ៉ាំបានមួយស្របក់ធំ ក៏ចាប់ផ្ដើមនិយាយតែម្នាក់ឯង…ហើយពេលយើងមើលឃើញថា ភ្ញៀវហូបរួចរាល់អស់ហើយ ក៏ដើរទៅសួរថា តើឱ្យគិតលុយអីឡូវដែរទេ? នាងក៏ប្រាប់មកវិញថា កុំអាល កំពុងចាំពួកម៉ាកមកទៀត។

តែ បានមួយស្របក់មកទៀត ក៏ស្រាប់តែនិយាយឡូឡាតែម្នាក់ឯងថា អង្កាល់បានពួកវាមកដល់? និយាយតែម្នាក់ឯង មិនដឹងថា ឆ្កួតមែន ឬក៏បន្លំធ្វើឆ្កួតទេ យើងក៏មិនដឹងដូចគ្នា។ តែ ប៉ុនហ្នឹងមិនគ្រប់គ្រាន់ទេ មួយភ្លែតក្រោយមក ក៏ស្រាប់តែក្រោកឡើង ដើរទៅចូលបន្ទប់ទឹក ទៅងូតទឹក កក់សក់ យ៉ាងសប្បាយចិន្ដា និងដែលអស្ចារ្យទៅទៀតនោះ គឺមិនបានប្រើសាប៊ូរួមទេ គឺមានសាប៊ូ ១ដុំថ្មីរបស់ខ្លួនឯងមកទៀត…ដូច្នេះសូមផ្ដាំទៅគ្នាយើង អ្នករកស៊ីដូចគ្នា សូមប្រយ័ត្នមនុស្សបែបហ្នឹង មុខមាត់ និងរូបរាងដូចក្នុងរូបភាពហ្នឹងចឹង៕

spot_img