Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសជនជាតិចិន៣នាក់ និង ខ្មែរម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាម

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន៤នាក់ ជនជាតិចិន៣នាក់ និង ខ្មែរម្នាក់  ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍របស់កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ៤នាក់ខាងលើមាន៖១- ឈ្មោះ YANG FAMENG ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន ។២.ឈ្មោះ WU GUIZHE ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិចិន ។៣.ឈ្មោះ SHEN GUANG FENG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ៤. ឈ្មោះ ដួង រដ្ឋា អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

ក្រោយឃាត់ខ្លួន,សមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ ២០៨.៩៥ក្រាម, សារធាតុញៀនប្រភេទកេតាមីន (K) ទម្ងន់ ៩៨.១៣ក្រាម,សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់២០.២០ក្រាម, សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៩.១៦ក្រាម និងកញ្ឆាក្រៀមទម្ងន់០.៨២ក្រាម ។, រថយន្ត LEXUS ពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-2755 ចំនួន១គ្រឿង, ទូរសព្ទដៃចំនួន៨គ្រឿង, កាតធនាគារ មួយចំនួន,ម៉ូតូចំនួន១គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង,លិខិតឆ្លងដែនចំនួន១ក្បាល, ព្រមទាំងសម្ភារប្រើ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

ពួកគេ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣ ។

បច្ចុប្បន្ន, ជនសង្ស័យចំនួន៤នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×