Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដល់រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម

spot_img

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបពីសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជា និងបង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍នេះ ដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម លោក ថានីប៊ីន អាម៉េដ អាល់ ហ្សេយូឌី ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញចំណាប់អារម្មណ៍នៃការរីកចម្រើននៅប្រទេសកម្ពុជា និងចង់ស្វែងយល់ពីវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបដល់លោករដ្ឋមន្ត្រីរពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមថា កម្ពុជាមានឱកាសវិនិយោគច្រើន ពិសេសលើវិស័យទេសចរណ៍ ដែលកំពុងត្រូវការការអភិវឌ្ឍបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីរួមចំណែកក្នុងគោលនយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម ពិសេសរាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្តខ្ពស់ដល់អ្នកវិនិយោគគ្រប់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ភាគីអេមីរ៉ាតអារ៉ាប់រួម អាចទំនាក់ទំនងជាមួយស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំទីក្រុងឌូបៃ ដើម្បីទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្ពុជា ការដឹកនាំរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ការវិនិយោគ និងសក្ដានុពលវិស័យទេសចរណ៍។

ឯកឧត្តម ថោង ខុន បានបន្តទៀតថា នៅប្រទេសកម្ពុជាកំពុងមានអភិវឌ្ឍលើគ្រប់វិស័យ មានសុខសន្តិភាព ស្ថិរភាព មានការអភវិឌ្ឍហេដ្ឋារចនាសម្ពន្ធ ទីក្រុង ផ្លូវល្បឿនលឿន ដែលអាចឱ្យអ្នកវិនិយោគមើលឃើញពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាបាន។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យលោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមសូមជួយជំរុញ ឱ្យមានការហោះត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Emirates ពីឌូបៃមកកម្ពុជាឡើងវិញ ដើម្បីកំណើនទេសចរពីប្រទេសអេមីរ៉ាតអារ៉ាប់រួមមកកាន់កម្ពុជាបន្ថែមទៀត និងជួយសហការជំរុញការចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រត្តិការលើវិស័យទេសចរណ៍ឡើងវិញ ដែលធ្លាប់បានចុះហត្ថលេខាកាលពីឆ្នាំ២០១២ហើយ ដែលបច្ចប្បន្នបានអស់សុពលភាព។

គួរជម្រាបថា កន្លងមក រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមមានការតភ្ជាប់ជើងហោះហើរឌូបៃ-យ៉ាងហ្គូន-ភ្នំពេញ ដែលជាមធ្យោបាយសម្រាប់ការធ្វើដំណើររបស់ទេសចរទៅមកប្រទេសទាំងពីរ និងទាក់ទាញរំហូរទេសចរប្រទេសទី៣ផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×