Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿង បានសម្រេចហើយ រត់គេចខ្លួនបាន៤ថ្ងៃ

spot_img

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ៣០ នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចផ្ទះសំណាក់រាត្រីសំបូរ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ស្វាយ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៣២ ក្រុម១២    ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៥ និង៤០ នាទី  និងចាប់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះ ចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ។

ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ ១-ឈ្មោះ ហ៊ុយ សាមឺឌី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ១៦អឺ០ ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ២-ឈ្មោះ សៅ ដេវីត ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 
ភស្តុតាងចាប់យក -ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រម៉េក ពណ៌ ស្វាយ ចំនួន ០១ គ្រឿង ។

ជនរងគ្រោះឈ្មោះ អ៊ុង ចាន់វិច្ឆិកា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ១៨៩ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ ជំនួយការ ។ សម្ភារៈបាត់បង់ ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រម៉េក ពណ៌ ស្វាយ ចំនួន ០១ គ្រឿង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា- កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៥ និង៤០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ស្វាយ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៣២ ក្រុម១២  ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ  បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿងមានឈ្មោះ ហ៊ុយ សាមឺឌី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ មិនចាំផ្លាកលេខឌុបឈ្មោះ គោ ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំជនជាតិ ខ្មែរ ,ឈ្មោះ ហុង ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌កណ្តុរប្រមេះលាយត្រួយចេក សេរីឆ្នាំ២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ សៅ ដេវីត ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិ ខ្មែរ ចេញពីកន្លែងអង្គុយលេងផ្សារទំនើបអ៊ីដេនហ្គាដេន ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចហើយក៏បបួលគ្នាចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ 

លុះដល់វេលាម៉ោងកើតហេតុ ជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុក៏បានឃើញជនរងគ្រោះ កំពុងដើរហើយដៃកាន់ទូរសព្ទ័ម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ស្វាយ ភ្លាមនោះជនសង្ស័យឈ្មោះ ហ៊ុយ សាមឺឌី បើកម៉ូតូចូលទៅជិតរួចហើយឈ្មោះគោ បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះបានសម្រេច ចំណែកឈ្មោះ ហុង ជិះម៉ូតូឌុបឈ្មោះសៅ ដេវីត ជិះម៉ូតូបិទគូថពីក្រោយ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×