Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យជំងឺរលាកស្រោមខួររើឡើងវិញ ទើបបុគ្គលិកធនាគារម្នាក់ លោ.តទម្លាក់ខ្លួនពីភ្នំបូកគោ កំពស់៥០ម៉ែត្រ សំណាងល្អមិនស្លា.ប់

spot_img

ខេត្តកំពត ÷ តាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចក្រុងបូកគោមកថា កម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង សៅរ៍រ័ត្ន សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងបូកគោ និងកម្លាំងសន្តិសុខក្រុមហ៊ុនសុខាអូតែលបូកគោ ធ្វើការរុករកជនរងគ្រោះម្នាក់ឈ្មោះ ចិន សុបិន អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃសាលា សង្កាត់ កាកាប២ ខណ្ឌពោធ៍សែនជ័យ រាជធានី ភ្នំពេញ មុខរបរ បុគ្គលិកធនាគារ បានប៉ុនប៉ងធ្វើអត្ត.ឃាតខ្លួនឯង ដោយលោ.តពីលើផ្ទាំងថ្មនៅចំណុចក្រោយវត្តសំពៅ៥ទៅក្នុងជ្រោះ។
ការប៉ុនប៉ងធ្វើអត្ត.ឃាតនេះមិនបានសម្រេច ដោយធ្លាក់ជម្រៅ៥០ម៉ែត្រ បានទើរជាប់លើមែកឈើ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៅក្រុងបូកគោធ្វើការរុករកឃើញនៅវេលាម៉ោង ២២និង៥០នាទី ដោយជនរងគ្រោះធ្លាក់ជាប់ទើរលើមែកឈើ ជ្រលងជ្រោះនៅក្រោយវត្តសំពៅប្រាំ ហើយត្រូវបានកម្លាំងសហការជួយសង្គ្រោះឡើងមកខាងលើវិញ ដោយសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីការសាកសួរ ពីមូលហេតុជុំវិញករណី ដែលលោ.តស.ម្លាប់ខ្លួននេះគឺជនរងគ្រោះពុំមានជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ។ ក្រោយមកក៏មានការស្នើសុំពីក្រុមគ្រួសាររបស់ជនរងគ្រោះ ក្រុមការងារក៏បានឯកភាពគ្នាប្រគល់ជូនទៅឈ្មោះ រឹម បុល ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិតាប្រឹម ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ កសិករ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ។

ឪពុកជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះ លោ.តស.ម្លាប់ខ្លួនដោយសារជនរងគ្រោះមានជំងឺរលាកស្រោមខួរក្បាល នាពេលកន្លងមក ទើបនឹងព្យាបាលជា ឥឡូវប្រហែលជម្ងឺនេះចង់រើឡើងវិញហើយមើលទៅ ទើបវង្វេងវង្វាន់រកលោតសម្លាប់ខ្លួនបែបនេះ៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×