Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​រក​កន្លែង​ឃើញ! មនុស្សជា​ច្រើន នាំគ្នា​មក​សម្ងំ​ដេក​លើ​ផ្លូវ​រថភ្លើង​ក្រោម​ដី ដើម្បី​គេច​ពី​កម្តៅ ខណៈ​គ្រប់គ្នា​ព្រួយបារម្ភ​ ខ្លាចតែ…

កាលពីពេលថ្មីៗនេះ (ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣) នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានាក្នុងប្រទេសវៀតណាម បានចែករំលែកឃ្លីបដ៏ភ្ញាក់ផ្អើលមួយ បង្ហាញឱ្យឃើញអ្នកភូមិនៅភាគខាងជើងប្រទេសវៀតណាម បានបបួលគ្នា មកដេកក្នុងរូងផ្លូវរថភ្លើងកណ្តាលក្នុងព្រៃ ដើម្បីគេចពីកំដៅនៅពេលដែលតំបន់របស់ពួកគេ ជារឿយៗ គ្មានអគ្គិសនីប្រើប្រាស់។

តាមវីដេអូឃ្លីប អ្នកថតដែលធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បីគេចពីកំដៅ ​បានដើរ​ថ្មើរ​ជើង​តាម​ផ្លូវ​តូច​មួយ​ដែល​មាន​ខ្យល់​បក់ និង​ស្ងាត់។ ជាងនេះទៅទៀត នៅតាមដងផ្លូវទាំងសងខាង ព្រៃឧបទ្រុប ដើមឈើធំៗ និងត្រូវដើរកាត់ផ្ទះដែលគេបោះបង់ចោលដ៏ស្ងាត់ជ្រងំ។

បន្ទាប់ដើរបានមួយសន្ទុះធំ ក៏បានឃើញមនុស្សកំពុងដេករដូករណែល ពាសពេញលើពីផ្លូវរថភ្លើងរូងក្រោមដីដែលគេបោះបង់ចោលលែងប្រើប្រាស់ -ទីកន្លែងគេចពីកំដៅ ដែលពួកគេបានទាញយកប្រយោជន៍ ដោយនាំយកខ្នើយ និងកន្ទេល មកដេកយ៉ាងស្រួល។

យោងតាមការពិនិត្យ​ឃ្លីប ​អ្នក​អាច​ឃើញ​ថា ​កន្លែង​នេះ​មិន​មែន​មាន​តែ​អ្នក​ភូមិ​ប៉ុន្មាន​នាក់​នោះ​ទេ តែគឺជាមនុស្សដែលមក​ពី​​ពីរ​បី​ផ្ទះ ឬ​អាចស្ទើរ​តែ​មួយ​ភូមិ ​មក​ដេក​នៅ​ទី​នេះតែម្តង។

ទោះជាយ៉ាងណា ក្រោយពីបានមើលវីដេអូឃ្លីបចែករំលែកនេះ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនសម្តែងការព្រួយបារម្ភជាខ្លាំង ព្រោះថា ​​កន្លែងនេះ​ គឺស្ថិត​នៅ​កណ្តាល​ព្រៃឧបទ្រុប​ដ៏​គួរ​ឲ្យ​​ខ្លាច ដែលវាងាយស្រួលសម្រាប់សត្វពស់ និងសត្វល្អិត រស់នៅ ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាបាន។ ក្នុងនោះ មតិអ្នកលេងបណ្តាញសង្គមបានលើកឡើងថា «វាជាកន្លែងសម្រាប់គេចពីកំដៅក៏ពិតមែន ប៉ុន្តែ ត្រូវតែប្រយ័ត្នសត្វល្អិត និងពស់ផង,…» ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×