Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា​តាមការគួ​រ! ម្ចាស់​ចំការ​ត្រឹម​ទំពាំង៤មើម មិន​លើកលែង បាន​ឡើងងារ «យាយ​ទំពាំង២០២៣» ខណៈ​អ្នក​លួច​កា​ច់ ត្រូវ​បាន​លើកទឹកចិត្ត ឧបត្ថម្ភ

រឿងរ៉ាវបុរសម្នាក់ លួចកាច់ទំពាំងចំនួន ៤ មើម យកមកស្លហូបជុំគ្រួសារ ក៏ត្រូវម្ចាស់មកទាន់ល្មម ផ្ទុះកំហឹងខ្លាំងមិនលើកលែង រហូតដល់ថ្នាក់បង្គាប់ឲ្យធ្វើតាម «ត្រាប់» សកម្មភាពលួចឡើងវិញ និងថតវីដេអូបង្ហោះតាមហ្វេសប៊ុក ជាលទ្ធផល គឺត្រូវបានមហាជនផ្ទុះកំហឹង ព្រលះឲ្យយ៉ាងធ្ងន់ៗ ឃើញថាបានផ្ទុះល្បីខ្លាំងណាស់ រហូតដល់ថ្នាក់គេដាក់ងារចំអកឲ្យថា៖ «ជ័យលាភីលេខ១ ប្រចាំខេត្តសៀមរាប ឆ្នាំ២០២៣ ចែម្នាក់នេះឡើងងារថ្មីដែរហើយ គឺ​យាយទំពាំង ឬក៏យាយត្រពាំងពាយ»។

ពិតណាស់ ក្រោយត្រូវមហាជនស្ទើរមួយប្រទេស ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម ចេញមកផ្ទុះការរិះគន់ឡើងកក្រើក នៅទីបំផុត ស្រ្តីម្ចាស់ចំការទំពាំង ដែលមានឈ្មោះថា ល័ក្ខណា ក៏បានចេញវីដេអូបកស្រាយរៀបរាប់ឲ្យដឹងថា ដំណាំទំពាំងរបស់គាត់ បានដាំចំនួន៥ឆ្នាំ ហើយ អត់ដែលបានផលទេ ដោយសារចោរចូលលួចជាបន្តបន្ទាប់ បើទោះជាមានអ្នកនៅចាំមើលថែក៏ដោយ ព្រោះចំការរបស់គាត់ធំ។ គាត់បន្តថា គាត់មានការសោកស្តាយរបស់ទ្រព្យ ព្រោះខំដាំ ដើម្បីចង់បានផលប្រយោជន៍ដែរ ហើយក៏មិនចិត្តអាក្រក់ដល់ថ្នាក់នេះទេ បើអត់ចេះមកសុំត្រឹមត្រូវ ត្រឹមតែមួយសម្លនោះ។

តែទន្ទឹមនឹងម្ចាស់ចំការទំពាំងខាងលើ ចេញមកបកស្រាយហេតុផលនេះ ខណៈអ្នកលួចកាច់ទំពាំង ក៏ត្រូវបានសប្បុរសជនដែលមានក្តីអាណិតអាសូរ ចេញមុខឧបត្ថម្ភជាបន្តបន្ទាប់នោះ ក៏បានធ្វើមនុស្សមួយចំនួន បានចេញមកចំអកដល់អ្នកកាត់ក្តីរិះគន់ថា៖ «គ្រោះក្លាយជាលាភ, នាំគ្នាលើកទឹកចិត្តចោរ ថ្ងៃកោ្រយទៅលួចគេទៀត»។

ក្នុងនោះ​ គណនីហ្វេសប៊ុកមួយ ក៏បានចេញមុខវែកញែកឲ្យគិតពិចារណាក្នុងរឿងនេះ រៀបរាប់យ៉ាងវែងអន្លាយថា៖ «សង្គម​ Facebook បច្ចុប្បន្នបែងចែកលែងដាច់ លើអំពើចោរកម្ម រឺអ្នកណាជាជនរងគ្រោះពិតប្រាកដ។ អនិច្ចាជនរងគ្រោះត្រូវគេជេ អ្នកលួចត្រូវបានគេអាណិត ហើយឧបត្ថម។

ពលរដ្ឋមួយចំនួនគិតថា ការលួចបែបនេះមិនមែនជារឿងធំដុំទេ ព្រោះតែកត្តាជីវភាពក្រលំបាក និងភាពស្រែកឃ្លានទើបដាច់ចិត្តប្រព្រឹត្តិអំពើខុសឆ្គងបន្តិចបន្តួច។ តែអ្នកទាំងអស់នោះភ្លេចគិតថា អ្នកដែលគាត់ជាជនរងគ្រោះពិតប្រាកដគឺម្ចាស់ចំការ ទោះបីគាត់ប្រើប្រាស់សម្តីរាងខ្លាំងបន្តិចមែន តែអ្នកទាំងអស់គ្នាត្រូវដឹងថា ម្ចាស់ចំការបានឆ្លងកាត់នៅរឿងអ្វីខ្លះ ដែលនៅក្នុងចំការរបស់គាត់។ មិនមែនឃើញមួយជ្រុង នាំគ្នាវិភាគបែបនេះទេ ហើយបើសិនអ្នកទាំងអស់គ្នាជាគាត់ តើអ្នកទាំងអស់គ្នាគិតធ្វើដូចម្តេចវិញ។

  1. ឆ្កែនៅចាំចំការក៏បាត់
  2. បាត់របស់នេះរបស់នោះ
  3. គេគាស់របងចូលលួចគ្រប់រូបភាព
  4. ខូចខាតសំភារៈនិងរបស់ជាច្រើន
  5. ផលដំណាំផ្សេងៗដែលដាំត្រូវបាត់បង់
  6. ម្យ៉ាងទៀតត្រូវដេកភ័យ ព្រោះអំពើចោរកម្មបែបនេះ អាចកើតឡើងជារៀងរាល់ថ្ងៃ

អ្នកទាំងអស់គ្នាត្រូវដឹងថា ថ្ងៃនេះលួចប៉ិននេះ ចុះបើសិនថ្ងៃក្រោយគេអត់ដឹង ហើយអ្នកលួចទាល់ខ្លាំង ព្រោះជីវភាពតើហ្នឹងកើតរឿងធំអ្វីខ្លះ? សូមប្រើការគិតរបស់អ្នកទាំងអស់គ្នាឲ្យបានវែងឆ្ងាយ។

អ្នកប្រព្រឹត្តិ: បើសិនជាឃ្លានឬជីវភាពខ្វះខាត អាចប្រើវិធីសាស្រ្តផ្សេងដូចជា ការសុំ,ដោះដូរកម្លាំងពលកម្ម ហើយមានវិធីច្រើនជាងនេះទៅទៀតជាជាងលួច។ លួចតិចលួចច្រើនក្តីនៅតែមានឈ្មោះជាចោរ។

ម្ចាស់ចំការ: ការថតរបស់ម្ចាស់ចំការក្នុងនៃការពារនឹងបង្ការសំរាប់ការលួចពេលក្រោយ និងសំរាប់ការព្រមានទៅជនដទៃ ដែលមានបំណងលើចំការរបស់គាត់។ ព្រោះវាបានកើតឡើងជាច្រើនករណីរួចមកហើយ។

ទោះជាយ៉ាងណា យើងមិនគាំទ្រអំពើជាចោរកម្ម និងក៏មិនគាំទ្រ នូវទង្វើដ៏ហាក់ជ្រុលហួសគ្មានធម៌មេត្តារបស់ម្ចាស់ចំការផងដែរ ហើយនេះចាត់ទុកជាមេរៀន ថ្ងៃក្រោយ មុននឹងធ្វើការផុសរឿងអ្វីមួយ ត្រូវគិតពិចារណាឲ្យបានវែងឆ្ងាយ និងលើកហេតុផលជាមួយកាយវិការពាក្យសម្តីសមរម្យ ដែលមហាជនអាចទទួលយកបាន ជៀសវាងទទួលរងការរិះគន់ និងពាក្យជេរប្រមាថបែបនេះកើតឡើង។

សូមបញ្ជាក់ថា ជុំវិញរឿងរ៉ាវដ៏ហួសចិត្តបំផុតនេះ រដ្ឋបាលឃុំលាងដៃ​ បានការធ្វើការបំភ្លឺទៅដល់សាធារណជន បានជ្រាបថា ករណីពលរដ្ឋម្នាក់លួចកាច់ទំពាំង​នៅចំការ (របស់ឈ្មោះ​ ជា​ លក្ខណា​ ភេទស្រី​ ) ដែលរស់នៅភូមិបំពេញរាជ្យ​ ឃុំលាងដៃ​ ស្រុកអង្គរធំ​ ខេត្តសៀមរាប​, អាជ្ញាធរ​ភូមិបានធ្វើការសម្រុះសម្រួល​ និងធ្វើកិច្ចសន្យារួចរាល់ហើយ​ ដោយសាមីខ្លួនក៏បានសារភាពទទួលកំហុសផងដែរ។​ ហើយក៏ឲ្យម្ចាស់ចំការលុបវីដេអូរដែលបានបង្ហោះ​នោះចេញ​ និងសូមឲ្យបងប្អូនទាំងអស់បញ្ឈប់ការស៊ែរ​បន្តទៀត​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×