Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែបនេះ​គួរឲ្យ​ខ្លាច​ណា​ស់! ជួល​បន្ទប់​សណ្ឋាគា​រ «រួមមេត្រី» ជាមួយ​មិត្ត​ស្រី ៣ថ្ងៃក្រោយ គូស្នេហ៍​ទាំ​ងពីរ​តក់ស្លុត​ខ្លាំង ពេល​ឃើញ​វីដេអូ​គេ​ផ្ញើ​ឲ្យ​មើល…

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ករណីលួចលាក់ថតភាពឯកជននៅតាមសណ្ឋាគារ បានកើតឡើងជាច្រើននៅក្នុងប្រទេសចិន ដែលក្លាយជាបញ្ហាដ៏គួរឱ្យភ័យខ្លាច និងខឹងសម្បារយ៉ាងខ្លាំង។ ក្នុង​ឆ្នាំ ២០១៨ គូស្នេហ៍​មួយ​គូ​ក៏​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ថត​សម្ងាត់​នេះ ដែលធ្វើ​ឱ្យ​ពួក​គេ​មាន​ទុក្ខ​ជា​ខ្លាំង និងដិតដាមក្នុងអារម្មណ៍ដូច​ខ្មោចលងអ៊ីចឹង។

យោងតាមសារព័ត៌មាន Sohu News លោក Zhang ដើមឡើយរស់នៅទីក្រុងប៉េកាំង។ ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​ស្រលាញ់​គ្នា​១​ឆ្នាំ លោក Zhang និង​មិត្ត​ស្រី​ បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Suzhou ខេត្ត Jiangsu។ មុន​ពេល​ធ្វើ​ដំណើរ លោក Zhang បាន​កក់​បន្ទប់​រយៈពេល​៣​ថ្ងៃ ​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់ ដែល​មាន​តម្លៃ​ថ្លៃ​គួរ​សម។

គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ស្នេហា​ងប់ងុល ដូច្នេះ​ ពួកគេតែងតែ​រួមភេទ​ជា​រៀងរាល់យប់​។ ៣ថ្ងៃ​ក្រោយ​មក លោក Zhang និង​មិត្ត​ស្រី ​បាន​ត្រឡប់​ទៅ​ទីក្រុង​ប៉េកាំង​វិញ ពិតជានឹកស្មានមិនដល់ ខណៈមានរឿងមួយបានកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតដ៏សុខសាន្តរបស់គូស្នេហ៍វ័យក្មេងនេះយ៉ាងខ្លាំង។

នោះគឺ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក Zhang បាន​ត្រឡប់​មក​ទីក្រុង​ប៉េកាំង​វិញ មិត្ត​ម្នាក់​បាន​ផ្ញើ​សារ​មក​ លោក Zhang ក៏បានបើកសារនោះ ហើយឃើញថាវាជាតំណភ្ជាប់ [Link] ទៅកាន់វីដេអូមួយ។ នៅពេលដែលបើកវាឡើង លោក Zhang ពិតមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាជាវីដេអូថតរូបភាព “ស្និទ្ធស្នាល” នៅពេលយប់រវាងគាត់ និងមិត្តស្រីរបស់គាត់។ រូបភាព​ឯកជន​របស់​អ្នក​ទាំង​ពីរ​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី ហើយ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​អ៊ីនធឺណិត។

វីដេអូ​នោះ​មាន​ប្រវែង​ប្រហែល ៤០ នាទី ដែល​បង្ហាញ​ពី​រូបភាព​ដ៏​រសើប​របស់លោក Zhang ជាមួយ​មិត្ត​ស្រី​របស់​គាត់។ លោក Zhang បាន​ទទួល​ស្គាល់​ទិដ្ឋភាព​ក្នុង​វីដេអូ​ភ្លាមៗ​ថា ​ពួកគាត់កំពុង​នៅ​សណ្ឋាគារ​ក្នុង​ក្រុង Suzhou ប៉ុន្មាន​ថ្ងៃ​មុន។ អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នោះ​ គឺ​វីដេអូ​ត្រូវ​បានអ្នកចូល​ជាង 40,000 ដង ហើយ​ចំនួន​នោះ​នៅ​តែ​កើន​ឡើង។

ដោយ​មាន​ការ​ស្លុតចិត្ត​ចំពោះ​រឿង​នេះ លោក Zhang បាន​ប្រញាប់​ទូរស័ព្ទ​ទៅ​សណ្ឋាគារ​ក្នុង​ទីក្រុង Suzhou ដើម្បី​សុំ​ការ​ពន្យល់។ ទោះ​បី​ជា​យ៉ាង​ណា​ ភាគី​ខាង​សណ្ឋាគារ​ស្លូត​ត្រង់​មិន​ដឹង​រឿង​អ្វី​ឡើយ។ ពួកគេ​បាន​បញ្ជាក់​ប្រាប់​លោក Zhang ថា បុគ្គលិក​របស់​សណ្ឋាគារ​នឹង​មិន​ធ្វើ​រឿងថោកទាប​បែប​នេះ​ឡើយ ហើយ​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ជាមួយ​លោក Zhang ដើម្បី​ដោះស្រាយ​បញ្ហានេះ។

បន្ទាប់មក លោក Zhang បានរាយការណ៍ទៅប៉ូលីសភ្លាមៗ ដើម្បីសុំជំនួយ។ តាមរយៈ ID នៃវីដេអូអនឡាញ ប៉ូលីសបានតាមដានតម្រុយ ហើយទីបំផុតចាប់ខ្លួនក្រុមឧក្រិដ្ឋជន ដែលមនុស្សមានជំនាញក្នុងការថតដោយសម្ងាត់ នូវរូបភាពឯកជនរបស់អ្នកដ៏ទៃ ហើយបន្ទាប់មកចែកចាយវាក្នុងគោលបំណងដើម្បីរកប្រាក់ចំណេញ។

ប៉ូលីសក៏បានត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្នុងបន្ទប់សណ្ឋាគារ ក្នុងទីក្រុង Suzhou ជាកន្លែងដែលលោក Zhang និងមិត្តស្រីរបស់គាត់ធ្លាប់ស្នាក់នៅ ហើយនៅទីបំផុតបានរកឃើញកាមេរ៉ាដែលបង្កប់ទុកក្នុងនោះ។ កាមេរ៉ានោះ គឺតូចខ្លាំងណាស់ ត្រូវបានគេដំឡើងនៅជ្រុងនៃបន្ទប់ ហើយលាក់បាំងនៅក្នុងដើមឈើពណ៌បៃតងយ៉ាងឆ្លាតវៃ ដើម្បីកុំឱ្យ Zhang និងមិត្តស្រីរបស់គាត់ ចាប់អារម្មណ៍រកឃើញវា។

ទោះបីជាឧក្រិដ្ឋជនត្រូវបានចាប់ខ្លួនក៏ដោយ ក៏លោក Zhang និងជាពិសេសមិត្តស្រីរបស់គាត់ នៅតែតក់ស្លុត និងការលងបន្លាចនេះ។ មិត្តស្រីបានស្រក់ទឹកភ្នែក នៅពេលដែលរូបភាពដ៏រសើបរបស់នាង ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត និងឃើញដោយមនុស្សជាច្រើន ធ្វើឱ្យខូចកិត្តិយសរបស់នាងយ៉ាងធ្ងន់ធ្ងរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×