បុរសម្នាក់មកពីរដ្ឋ Illinois សហរដ្ឋអាមេរិច បានសុំលាឈប់ពីការងារ និងធ្វើការសងសឹកទៅលើអតីតចៅហ្វាយរបស់ខ្លួនភ្លាម ៗ បន្ទាប់ពីគាត់បានត្រូវរង្វាន់ឆ្នោតដែលមានទឹកប្រាក់ចំនួន ១២៥លានដុល្លាអាមេរិច។
លោក Brian Morris អាយុ ៥៤ឆ្នាំ បានធ្វើការសងសឹកនឹងលោក George Fitzgerald ដែលជាអតីតចៅហ្វាយខ្លួន ដោយលោកចំណាយប្រាក់ ២២៤.០០០ដុល្លារ ដើម្បីទិញអាចម៍សត្វជាង ២០.០០០តោនហើយប្រាប់បុគ្គលិកឲ្យ ដឹកអាចម៍ទាំងនោះយកទៅចាក់នៅផ្ទះអតីតចៅហ្វាយ របស់គាត់។
គាត់បានប្រាប់ឲ្យឡានដឹកអាចម៍យកទៅចាក់នៅផ្ទះរបស់លោក George Fitzgerald តាំងពីម៉ោង ៦ព្រឹកព្រលឹម ប៉ុន្តែនៅពេលឡានជាច្រើនគ្រឿនបានចាក់អាចម៍បានប្រហែល ១០.០០០ តោន លោក George Fitzgerald ក៏បានភ្ញាក់ឡើងដោយសារសម្លេងរបស់រថយន្ត ហើយបានតេហៅប៉ូលីសឲ្យមកជាបន្ទាប់។
នៅពេលឡានកំពុងដឹកអាចម៍ចាក់នៅផ្ទះអតីតចៅហ្វាយខ្លួន លោក Brian Morris ឈរសើចនៅខាងផ្លូវម្ខាង ហើយនៅពេលប៉ូលីសមកដល់គាត់ ក៏បានសារភាពប្រាប់ប៉ូលីសថា ជាទំនួសខុសត្រូវរបស់គាត់ និងត្រូវបានចាប់ខ្លួន ហើយគាត់ក៏បានប្រាប់មូលហេតុដែលគាត់ធ្វើដូច្នេះ។
បើតាមការបញ្ជាក់របស់ប៉ូលីសបានឲ្យដឹងថា ជនជាប់ចោទប្រាប់ថា មូលហេតុដែលគាត់បញ្ជាឲ្យដឹកអាចម៍រាប់តោនទៅចាក់នៅផ្ទះអតីតចៅហ្វាយរបស់ខ្លួន គឺដោយសារតែ គាត់ធ្វើការជាមួយអតីតមេរបស់ខ្លួនអស់ ១៧ឆ្នាំមកហើយ ហើយអតីតមេរបស់ខ្លួន តែងតែធ្វើបាប និងមើលងាយមើលថោកខ្លួនដូចជាអាចម៍អញ្ជឹង។
គាត់បញ្ជាក់ទៀតថា គាត់ទ្រាំនឹងការធ្វើបាបរបស់អតីតចៅហ្វាយរបស់ខ្លួន ដោយសារគ្រានោះគាត់ត្រូវការលុយខ្លាំង ប៉ុន្តែឥឡូវគាត់ឈ្នះរង្វាន់ចំនួន ១២៥លានដុល្លារ ហើយវាក៏ជាពេលដែលត្រូវសងសឹកហើយ។
សូមបញ្ជាក់ថា លោក Brian Morris ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សារពត៌មានអស់រយៈពេល ២សប្តាហ៍មកហើយ បន្ទាប់ពីគាត់ត្រូវឆ្នោតរង្វាន់ធំ។
គាត់ក៏ត្រូវបានប៉ូលីសឲ្យនៅក្រៅឃុំផងដែរ បន្ទាប់ពីចាប់ខ្លួនអស់ប៉ុន្មានម៉ោង។ គាត់ក៏បានប្រាប់អ្នកសារពត៌មានថា ឲ្យរងចាំរឿងប្លែកៗទៀតនឹងកើតឡើងដោយសាររូបគាត់៕ សុភ័ក្ត្រ
ប្រភព៖ worldnewsdailyreport