កំលោះម្នាក់បើកម៉ូតូ ហែកផ្លូវកោង ស្លាប់ ២ថ្ងៃ ក្រុមអ្នកសង្គ្រោះប្រកាសស្វែងរកសាច់ញាតិមកទទួលយកសព បែរជាសុខៗ រស់ឡើងវិញ…!!
តាមរយៈអ្នកប្រើហ្វេសប៊ុកម្នាក់ ឈ្មោះ ជីរ៉ាត់ បានផូស្តរូបភាព ព្រមទាំងសំណេរ Caption ថា “គីងអ៊ើយ! ចូលរួមត្រេកអរជាមួយឯងផង! ស្លាប់ ហើយរស់ឡើងវិញ!!” ដែលក្រោយពីមានការស៊ែរចែករំលែកទៅក្នុងបណ្ដាញសង្គមរួចមក ក៏ស្រាប់តែមានចូលមក ខំមិនត៍ជាច្រើន។

ដោយគេបានដឹងថា កាលពីពេលមុននេះ បុរសម្នាក់ឈ្មោះ គីង បានរងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដោយសារតែរូបគេបានបើកម៉ូតូលឿនពេក ចូលដល់ផ្លូវកោង ក៏ស្រាប់តែបត់មិនទាន់ ក៏ហែកផ្លូវកោងកន្លែងនោះ ក្រឡាប់ម៉ូតូស្លាប់យ៉ាងអនាថា នៅក្នុងខត្តឈុនប៊ុរី ប្រទេសថៃ ។ ពេលដែលក្រុមជួយសង្គ្រោះ ចូលទៅជួយនោះ ពួកគេពិនិត្យមើលជនរងគ្រោះ ឃើញមិនមានជីពចរលោតទេ និងមានស្នាមរបួសនៅលើផ្ទៃមុខយ៉ាងច្បាស់ៗទៀតផង។ ពួកគេក៏ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យក្នុងខេត្តខាងលើ…តមក ក៏បានទទួលការអះអាងពីគ្រូពេទ្យថា ជនរងគ្រោះរូបនោះបានបាត់បង់ជីវិតហើយ និងមានការផូស្តប្រកាសរកសាច់ញាតិបងប្អូនឱ្យមកទំនាក់ទំនងទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីទៀតផង។

តែថ្មីៗនេះ អ្នកយកព័ត៌មាន បានធ្វើដំណើរទៅជួប លោកគ្រូហិបមាស ដែលជាអ្នកផូស្តរឿងរ៉ាវមួយនេះ ដោយគាត់បានរៀបរាប់ប្រាប់ថា ខ្លួនគាត់ជាអ្នកលក់ក្ដារមឈូស និងតែងបរិច្ចាគក្ដារមឈូសជូនអ្នកក្រីក្រដោយឥតគិតថ្លៃទៀតផង។ ករណីនេះ មានប្អូនៗក្រុមអ្នកជួយសង្គ្រោះ បានទំនាក់ទំនងសុំការបរិច្ចាគក្ដារមឈូស ដោយសារតែមិនអាចដឹកសាកសពចេញក្រៅបាន តាមច្បាប់កំណត់របស់មន្ទីរពេទ្យ ព្រោះពួកគេមិនមែនជាសាច់ញាតិរបស់អ្នកស្លាប់ ទើបស្នើសុំបរិច្ចាគក្ដារមឈូស និងបានផូស្តក្នុងបណ្ដាញសង្គម ប្រកាសតាមរកសាច់ញាតិរបស់សព តែ លុះកន្លងទៅ ២ថ្ងៃ អ្នកដែលពេទ្យប្រាប់ថាស្លាប់នោះ ក៏ស្រាប់តែរស់ឡើងវិញយ៉ាងមិនគួរឱ្យជឿ។
សម្រាប់ជំនឿផ្ទាល់ខ្លួនវិញ តាមរយៈការប្រកបមុខរបរនេះយូរមកហើយ លោកគ្រូហិបមាស បានប្រាប់ថា គាត់ធ្លាប់ជួបហេតុការណ៍បែបនេះ ២-៣ដងរួចមកហើយ និងជឿថា មនុស្សស្លាប់ហើយ ស្រាប់តែរស់ឡើងវិញ ពិតជាមានប្រាកដមែន៕










