… ឥឡូវនេះក្រូចថ្លុងក្រហម ត្រសក់ក្រហម ក្រូចឆ្មារ ត្របែក… ក្រហម កំពុងវាយលុកទីផ្សារ ។ កុំថាណា៎! វាជាផ្លែដែលធម្មជាតិត្រូវបានពិនិត្យថា ពុំមានគីមីទេ គឺប្រទេសជិតខាងយើង គេនាំចូលពូជពីបរទេស ឬអភិវឌ្ឍន៍ពូជ ដែលមានស្រាប់នៅស្រុកគេ ។
ក្រូចថ្លុងក្រហម
ក្រូចថ្លុងនេះជាពូជក្រូចមាននៅតំបន់ដីក្រហម នៃឃុំមួយ នាខេត្តថាញ់ហ្វា ប្រទេសវៀតណាម ឥឡូវគេបានពង្រីកពូជរបស់វា ដើម្បីដាំពាសពេញចម្ការស្រុកគេ ។
ថ្វីត្បិតវាមានពណ៌ក្រហមគួរឲ្យទាក់ភ្នែក តែឱជារសរបស់វា ក៏ពុំធម្មតាដែរ ។
ពិសេសក្រូចថ្លុងនេះ ១ផ្លែតម្លៃប្រមាណជាង ១០ដុល្លារ ឯណោះ (ប្រសិនចូលឆ្នាំចិនវិញ អាចលក់បានដល់ទៅ ២៥ដុល្លារ/ផ្លែ) ។
ត្រសក់ក្រហម
ត្រសក់នេះមានឈ្មោះថា Cassabanana ប្រភពដើមនៅប្រេស៊ីល ។ ផ្លែរបស់វាធំ ខ្លះមានប្រវែងដល់ទៅ ៦០សង់ទីម៉ែត្រ ឯណោះ ។
បច្ចុប្បន្នសម្បូរនៅ Mexico ប្រេស៊ីល និងតំបន់ប្រជុំកោះ Carbbean ។
វាលើសពីត្រសក់ធម្មតាត្រង់ផ្លែរបស់វាមានក្លិនក្រអូបប្រហើរ ហេតុនេះអ្នកខ្លះគេយកវាដាក់ក្នុងទូរខោអាវ ឬក្នុងបន្ទប់ដេក ។
ក្រូចឆ្មារក្រហម
វានៅមានឈ្មោះថា Red Lime ឬ Blood Lime វាមានប្រភពចេញពីអូស្ត្រាលី ។
លក្ខណៈពិសេសរបស់វា គឺពុំមែនក្រហមតែសម្បកទេ សូម្បីតែសាច់របស់វាក៏ក្រហមដែរ ។ បច្ចុប្បន្នប្រទេសវៀតណាម គេនាំពូជចូលលក់បានតម្លៃ ២០០.០០០-២៥០.០០០ដុង (ប្រមាណជាង ១០ដុល្លារ)/១ដើម ។
វាធុននឹងអាកាសធាតុ ផ្តល់ផ្លែច្រើន ហើយឱជារកពុំជូរសុទ្ធទេ គឺមានលាយផ្អែមតិចៗ ហើយក្លិនក៏ក្រអូបដូចក្រូចឃ្វិច ហេតុនេះ គេនៅអាចយកវាធ្វើតំណាប់ ឬផ្សំជាមួយភេសជ្ជៈដទៃទៀត ។
វាមានសម្ពស់ដល់ទៅ 6m-8m ។ ផ្លែរាងទ្រវែងបណ្តោយប្រហែលពី ៣-៥ សង់ទីម៉ែត្រ ទទឹងពី ២-៣សង់ទីម៉ែត្រ ។
ក្រូចឆ្មារក្រហមកំពុងពេញនិយមខ្លាំងណាស់! ។
ពិសេសគឺវាពុំរើសទីសម្រាប់ដាំក៏ដូចជាអាកាសធាតុដែរ ។
ត្របែកក្រហម
ប្រភពមកពីប្រេស៊ីល រស់ជាតិផ្អែម តម្លៃខ្ពស់ ។
ពេលនៅខ្ចីពណ៌វាបៃតងធម្មជាតិ តែដល់ទុំវាប្តូរទៅជាក្រហម ។ ពិសេសគឺក្លិនវាក្រអូបណាស់ ។
ក្រៅពីបរិភោគដូចផ្លែឈើធម្មតា គេអាចយកវាទៅកិនជាទឹកក្រឡុក ឬធ្វើដំណាប់ ។
ប្រភេទឈើហូបផ្លែទាំងនេះ ស្រុកខ្មែរអាចដាំបានទាំងអស់ ។ ទាស់តែ… ?! ចន្ទ្រា