Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ឌុប​សង្សារ​ចេញពី​គុម្ពោតព្រៃ​ឧទ្យានជាតិ​គីរី​រម្យ ស្ទាក់ស្ទើរ​ឆ្លងផ្លូវ បន្ត​ជិះ​លើ​គន្លង​ឆ្វេង ត្រូវ​ស្ទាវ​ម្នាក់​បើក​ម៉ូតូ​មិន​ប្រយ័​ត្ន បុក​ពេញទំហឹង

នេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងគួរឲ្យហួសចិត្តខ្លាំងតែម្តង ដែលគូស្នេហ៍មួយគូ ស្ទាក់ស្ទើរឆ្លងផ្លូវ ត្រូវបានម៉ូតូស្ទាវម្នាក់បើកលឿនចូលមកមិនប្រយ័ត្ន បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យសន្លប់ម្នាក់ នៅក្នុងឧទ្យានជាតិគិរីរម្យ។

ជាក់ស្តែង តាមរយៈវីដេអូ​កាមេរ៉ារថយន្ត១គ្រឿង ដែលថតបានហេតុការណ៍នេះ ដែលកើតឡើងកាលពីវេលាម៉ោងជិត ៣ រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញ គឺមុនពេលកើតឡើង គូស្នេហ៍មួយគូបានជិះម៉ូតូចាកចេញពីកន្លែងឈប់នៅខាងឆ្វេងដៃ បំរុងឆ្លងផ្លូវទៅខាងស្តាំដៃ ប៉ុន្តែ ទំនងឃើញរថយន្តបើកចូលមកលឿន ស្ទាក់ស្ទើរឆ្លង ក៏នៅបន្តបើកលើគន្លងឆ្វេង។

ពិតណាស់ ជាមួយការជិះបញ្ច្រាស់ខុសគន្លងដ៏ប្រថុយគ្រោះថ្នាក់នេះ ដំបូងឡើយ គូស្នេហ៍នេះស្ទើរត្រូវបានម៉ូតូស្ទាវ១គ្រឿង បើកបុកទៅហើយ តែចេះគេចទាន់។ ប៉ុន្តែ បន្ទាប់ភ្លាមៗនោះ ក៏ស្រាប់តែម៉ូតូស្ទាវម្នាក់ទៀត បើកចូលមកឡើងលឿនស្លេវ មិនប្រយ័ត្ន ក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។

ក្រោយពីបានឃើញវីដេអូគ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្តនេះ មហាជនជាច្រើនបានស្តីបន្ទោសគូស្នេហ៍នោះថា បើកម៉ូតូភ្លើ, ជិះម៉ូតូបញ្ច្រាស់ឡប់ៗចឹង សមមុខគេបុកហើយ,…។ តែក្នុងនោះ ក៏មានគេយល់ឃើញថា៖ «មកពីគាត់ រកឆ្លងហើយឃើញឡានចូលមកលឿន មិនបន្ថយល្បឿន គាត់ខ្លាចឆ្លងមិនផុតត្រូវឡានបុក ទើបងាកទៅឆ្វេងវិញ ហើយក៏ជួបគ្រោះថ្នាក់បែបនេះទៅ។ ករណីបែបនេះ អ្នកបើកឡានគួរបន្ថយល្បឿន ដើម្បីឲ្យគាត់បានឆ្លងមកខាងស្ដាំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×