Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលគេងសណ្ឋាគារ ត្រូវចេះប្រយ័ត្នខ្លះផង! គេងអូតែល សុខៗ ស្រាប់តែមានដែកវែងមួយ ស៊កចូលមកបម្រុងទាញដៃទ្វារបើក…អ្នកណាឃើញហើយក៏ថា អូតែលអីឡូវ គ្រោះថ្នាក់ណាស់…

គួរឱ្យខ្លាចខ្លាំងណាស់…នាងក្រមុំម្នាក់ បានចែករំលែកបទពិសោធន៍ដ៏គួរឱ្យភ្ញាក់ផ្អើល និងភិតភ័យមួយ នៅពេលដែលនាងកំពុងគេងនៅក្នុងបន្ទប់សណ្ឋាគារសុខៗ ក៏ស្រាប់តែមានដែកវែង ១ដើមស៊កចូលមកតាមខាងក្រោមទ្វារ…សំណាងល្អណាស់ ដែលនាងមើលឃើញទាន់ ទើបប្រញាប់ស្រវាចាប់ មុនពេលវាទាញដៃទ្វារបើកបាន។

កញ្ញា ដេប្រា បានធ្វើដំណើមកកាន់ទីក្រុងសានហូសេ រដ្ឋខាលីហ្វ័រនៀរ ដើម្បីបំពេញភារកិច្ច…នាងបានចូលស្នាក់នៅក្នុងសណ្ឋាគារមួយនៅក្នុងទីក្រុង និងបានជួបនឹងហេតុការណ៍ដ៏គួរឱ្យភិតភ័យមួយ និងបានថតទុកនៅក្នុងឃ្លីបវីដេអូ នៅពេលមានជនអនាមិក បានព្យាយាមបើកទ្វារបន្ទប់របស់នាងពីខាងក្រៅ ដោយប្រើឧបករណ៍ចម្លែកមួយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា ៩កន្លះយប់…នាងដឹងថា ហាក់ដូចជាមានអ្វីម្យ៉ាងខុសប្រក្រតីកើតឡើងនៅឯទ្វារបន្ទប់របស់នាង នៅពេលដែលមានឧបករណ៍ចម្លែកម្យ៉ាង បានស៊កចូលមកតាមខាងក្រោមទ្វារ…វាជាដែករាងវែង តូចមួយ ស្រដៀងដែកលួសដែលកែច្នៃពីប្រដាប់ព្យួរខោអាវ ស៊កចូលមកពីខាងក្រៅ ដើម្បីព្យាយាមកាច់ដៃទ្វារបើកពីខាងក្នុង…ពេលឃើញបែបនេះ នាងក្រមុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រញាប់ស្ទុះទៅចាប់ឧបករណ៍ចម្លែកនោះដោយដៃរបស់នាង ព្រមទាំងទូរស័ព្ទទៅទីចាត់ការសណ្ឋាគារ ដើម្បីសុំជំនួយ។

“មើលទៅវា ដូចជាដែកព្យួរខោអាវ លូនចូលមកតាមខាងក្រោមទ្វារ តែវាថែមទាំងមានខ្សែជាប់មកជាមួយទៀតផង…ភ្លាមៗនោះ ខ្ញុំក៏បានដឹងថា មានមនុស្សកំពុងព្យាយាមបញ្ជាវាឱ្យរំកិលទៅរកដៃទ្វារបន្ទប់ ដើម្បីទាញបើក ហើយពេលហ្នឹងឯង ដែលខ្ញុំបានយកដៃទៅទប់វា មិនឱ្យទៅដល់ដៃទ្វារបានឡើយ…”

យ៉ាងណាក្ដី ហេតុការណ៍នេះ បានបាត់ទៅវិញ បន្ទាប់ពីជនអនាមិកនោះបានដឹងថា ប្រហែលជាម្ចាស់បន្ទប់ដឹងខ្លួនហើយ ទើបពួកគេសម្រេចចិត្តបញ្ឈប់ទង្វើនេះតែម្ដង។

ដេប្រា ជឿថា មូលហេតុដែលជនអនាមិកនោះ ជ្រើសរើសលួចទាញបើកទ្វារបន្ទប់របស់នាង គឺដោយសារតែបន្ទប់របស់នាងស្ថិតនៅខាងចុងគេបង្អស់ និងព្រមទាំងដាស់តឿនទៅអ្នកដែលបានមើលឃ្លីបនេះរួចហើយទៀតផងថា បើអ្នកណាបានជួបនឹងស្ថានការណ៍ស្រដៀងៗគ្នានេះ ចូរកុំភ្ញាក់ផ្អើល ឬភិតភ័យខ្លាំងពេក តែត្រូវតាំងស្មារតីត្រៀមចាំទប់ទល់ “និយាយមែន! កុំភ្ញាក់ផ្អើល កុំភ័យ ហើយទូរស័ព្ទទៅខាងសណ្ឋាគារ ដើម្បីសុំឱ្យគេឡើងមកជួយ…”

ទោះជាចាប់ជនសង្ស័យមិនបានមែន ព្រោះពួកវាអាចនឹងរត់ចេញពីសណ្ឋាគារបាត់ទៅហើយ មុនពេលបុគ្គលិកសណ្ឋាគារមកដល់ តែហេតុការណ៍នេះ ខាងសណ្ឋាគារបានទូរស័ព្ទផ្ដល់ដំណឹងទៅសណ្ឋាគារផ្សេងទៀតក្នុងតំបន់ជាមួយគ្នា និងប្ដឹងប៉ូលិស ឱ្យបានដឹងអំពីរឿងនេះរួចអស់ហើយ៕

×