ភ្នំពេញ៖ តុលាការកំពូល បើកសវនាការជាសាធារណៈលើបណ្តឹង រំលាយបក្សសង្គ្រោះជាតិ ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។
មន្ត្រីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អាចនឹងប្រើរយៈពេលច្រើន អាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។ ចំណែកសន្តិសុខនៅជុំវិញបរិវេណតុលាការកំពូល ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ត្រូវបានដាក់ដោយកងកន្លាំងសមត្ថកិច្ច ។ សមត្ថកិច្ចមិនអនុញ្ញាតឲ្យមនុស្សចេញចូលនោះឡើយ ហើយការចេញចូលបានលុះត្រាតែប្រជាពលរដ្ឋ ដែលលំនៅដ្ឋានក្នុងបរិវេណនោះតែប៉ុន្តែ ៕ ដោយ ៖ កូឡាប