Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្មម​ដល់​ថ្ងៃហើ​យ! ក្រុម​អាចារ្យ​ក្លែងក្លា​យ ត្រូវ​សមត្ថកិច្ច​ឃាត់​សួរនាំ ទើប​ដឹង​ថា យក «ក្រដាស​បុណ្យ» ១សន្លឹក ដើរ​រៃអង្គាស​បច្ច័យ​ចែក​លុយ​គ្នា

ដូចដែលបងប្អូនគ្រប់គ្នា បានដឹងរួចហើយ ចំពោះករណីក្រុមមនុស្សដើររៃអង្គាសបច្ច័យ តាមផ្ទះ និងជាពិសេសតាមបណ្តាមុខរោងចក្រ ក្រោមរូបភាពភ្ជាប់ «ក្រដាសប្រូក្រាម» ថាយកទៅកសាងវត្តនេះវត្តនោះ តែតាមពិតគ្រាន់តែជាការភូតភរ បោកប្រាស់ទឹកចិត្តបងប្អូនដែលមានទឹកចិត្តធ្វើបុណ្យ យកលុយទៅចែកគ្នាចាយប៉ុណ្ណោះ។

ជាការពិតណាស់ ក្រុមដើររៃអង្គាសបោកប្រាស់ផ្សេងៗគ្នាទាំងនោះ ដែលមានទាំងចាស់ទាំងក្មេង ស្ថិតក្នុងសម្លៀកបំពាក់ជាអាចារ្យ និងស្រ្តីពីរបីនាក់ស្លៀកបែបលក្ខណៈជាដូនជី គឺជាទូទៅត្រូវបានគេសង្កេតឃើញថា បានដើររៃអង្គាសបច្ច័យ ជាពិសេសនៅតំបន់ជុំវិញជាយក្រុង និងក្នុងទីក្រុងភ្នំពេញតែម្តង តាមរយៈមធ្យោបាយធ្វើដំណើររ៉ឺម៉កកង់បី១គ្រឿង និងមេក្រូ១ ដើម្បីចាក់ផ្សាយរៀបរាប់ឲ្យពរជាហូរហែដែលបានថតទុករួចហើយ។

ទោះជាយ៉ាងណា ដូចដែលអ្វីគិតសង្ស័យជាយូរមិនខុសមែន គឺថាក្រុមអាចារ្យក្លែងក្លាយមួយក្រុម ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងជជីកសួរនាំ ទើបដឹងថា ជាក្រុមយកក្រដាសបុណ្យមួយសន្លឹក ដើរធ្វើជាអាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយគ្មានយកលុយទៅកសាងវត្តឯណានោះទេ។

តែយ៉ាងណា ប្រភពចែករំលែក ពុំបានបញ្ជាក់ព័ត៌មានលម្អិត ពីករណីឃាត់ខ្លួនក្រុមអាចារ្យបោកប្រាស់ទាំងនោះទេ ហើយគេជឿថា ការឃាត់របស់សមត្ថកិច្ច គឺគ្រាន់ដើម្បីធ្វើការអប់រំ និងក៏ដូចឲ្យបងប្អូនប្រជាពលរដ្ឋបានដឹង កុំបន្តចូលបច្ច័យឲ្យទៀត ប្រសិនបើបានជួបក្រុមអាចារ្យប្រភេទៗនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×