Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​ស្រក់​ទឹកភ្នែ​ក! ពេល​ឃើញ​សិស្ស​ស្រី​អាយុ៤ឆ្នាំ ដ៏​កត​ញូ ត្រូវ​មើលថែ​យាយ​ពិការ​ភ្នែក និង​ទទួលរ៉ាប់រង​ការងារ​ផ្ទះ​គ្រប់យ៉ាង

រឿងរ៉ាវខ្សែជីវិតដ៏កំសត់របស់ក្មេងស្រីតូចម្នាក់ និងលោកយាយរបស់នាងដែលពិការភ្នែក ត្រូវបានបង្ហោះកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានទទួលការចាប់អារម្មណ៍ ជាមួយក្តីអាណិត និងការកោតសរសើរទៅដល់ក្មេងស្រីតូចម្នាក់នេះជាខ្លាំង ព្រោះនាងទើបមានអាយុ ៤ ឆ្នាំ ទេ តែនាងពិតជាមានគុណតម្លៃ និងភាពកតញូចំពោះលោកយាយរបស់នាងខ្លាំងណាស់។

កុមារីរូបនេះដែលមានឈ្មោះ ណង តៃ អាយុ ៤ ឆ្នាំ ជាសិស្សសាលាមត្តេយ្យ២ នៃសាលា ម៉ាកខែម ថានថាវ៉ាន់ ឃុំតាសៅ ស្រុក ហួអាយ រ៉ាត ខេត្ត បូរីរាំ រស់នៅជាមួយជីដូនឈ្មោះ ណាង សៅ អាយុ ៦៨ ឆ្នាំ ស្ថិតនៅក្នុងផ្ទះដំបូលសង័្កសី ជញ្ជាំងខាងក្រោមហ៊ុំព័ទ្ធដោយឈើ។

នាងតូច ណង តៃ ជារៀងរាល់ថ្ងៃ គឺបន្ទាប់វិលត្រឡប់ពីសាលារៀនវិញ នាងត្រូវរ៉ាប់រងការងារផ្ទះគ្រប់សព្វបែបយ៉ាង ដូចជាអង្គុយលាងចានដោយខ្លួនឯង និងជួយជីដូនបោកខោអាវ ជាដើម។ ចំណែក​ជីដូន​វិញ រាល់​ព្រឹក ​គាត់​នឹង​ប្រើ​ឈើ​ច្រត់នាំផ្លូវ ​ដើម្បី​ជូនចៅស្រី​ចៅ​ទៅ​សាលា​ផងដែរ។ យាយចៅទាំងពីរ បានរួចរស់ជីវិតមកដល់សព្វថ្ងៃ គឺដោយសារបានប្រាក់សោធននិវត្តន៍របស់លោកយាយ និងការជួយពីអ្នកជិតខាង។

លោកយាយ ណាង សៅ បាននិយាយថា គាត់បានចិញ្ចឹមចៅស្រីតាំងពីនាងនៅតូចម្ល៉េះ ដោយសារ​ឪពុក​របស់នាងទៅ​ធ្វើ​ការ​នៅ​ខេត្ត​ផ្សេង​ មិន​ដែល​ផ្ញើ​លុយ​ទេ ចាប់តាំងពី​ឆ្នាំ​២០២១ មក។ លោកយាយ សៅ ក៏បានឲ្យដឹងថា គាត់​ត្រូវ​ដូងធ្លាក់ចំក្បាល ហើយក្រោយមកត្រូវបានពិការភ្នែកទាំងសងខាងតែម្តង។ ពេលនោះ ណង តៃ មានអាយុ ៣ ឆ្នាំ ហើយបានមើលថែជីដូនតាំងពីពេលនោះមក។ ជារៀងរាល់ថ្ងៃ នាងដាំបាយ ចម្អិនម្ហូប និងធ្វើអ្វីៗគ្រប់យ៉ាងនៅផ្ទះបង្រៀនដោយខ្លួនឯង។ គាត់ពិតជាអាណិតស្រីចៅណាស់ ព្រោះបន្ទាប់នាងត្រូវកាន់ឈើនាំ​យាយ​ទៅ​សាលាជាមួយ ​ដែល​មាន​ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ មកដល់ផ្ទះ នាងត្រូវរ៉ាប់រងការជាច្រើនទៀត។

អ្នកស្រី ផាតឆារីន អ៊ីសាទី អាយុ ៣៤ ឆ្នាំ ជាគ្រូបង្រៀនរបស់ ណង តៃ បាននិយាយថា បន្ទាប់ពីបានដឹងថា នាងរស់នៅជាមួយជីដូនពិការរបស់នាងតែម្នាក់ឯងបែបនេះ អ្នកស្រីក៏បានចុះមកមើល ហើយពិតជា​ឃើញ​ក្មេងស្រីតូចដ៏កំសត់នេះ កំពុង​លាង​ចាន និងធ្វើការងារផ្សេងទៀត ដែលឃើញហើយពិតជាគួរឲ្យអាណិត។ ជាមួយគ្នានោះ អ្នកគ្រូ ផាតឆារីន ក៏បាននាំមកជាមួយអំណោយស្បៀងអាហារមួយចំនួន ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់យាយចៅទាំងពីរផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×