Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ដាយកូនកំលោះក្ដៅចិត្ត បុលលុយគេមកបង់ថ្លៃទឹកដោះ ចប់ពិធី ទើបដឹងអាថ៌កំបាំងរបស់កូនប្រសា អស់សង្ឃឹមរឿងទាយាទបន្តពូជ

ថ្ងៃរៀបការ គឺជាថ្ងៃដែលមានសេចក្ដីសុខបំផុតក្នុងជីវិត តែកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិន ថ្ងៃរៀបការ បានក្លាយជាថ្ងៃដ៏សោកសៅបំផុតរបស់កូនកំលោះ កូនក្រមុំ និងទាំង ២ក្រុមគ្រួសារ នៅពេលកូនក្រមុំបង្ហើបប្រាប់ពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៨ មិថុនា នៅក្នុងបន្ទប់ផ្សំដំណេក ក្រោយពីចប់ពិធីមង្គលការ…កូនក្រមុំឱនមុខទ្រហោយំឥតឈប់ ហាក់ដូចជានាងបានធ្វើអ្វីខុសយ៉ាងធ្ងន់ធ្ងរ ខណៈដែលកូនកំលោះមានអាកប្បកិរិយាចម្លែកចិត្តយ៉ាងខ្លាំង ចំណែកម្ដាយកូនកំលោះដែលឈរនៅក្បែរនោះ កំពុងខឹងសម្បាយ៉ាងខ្លាំង និងដល់ថ្នាក់ទះកំផ្លៀងកូនប្រសាទៀតផង។

តាមរបាយការណ៍បានឱ្យដឹងថា កូនកំលោះ-កូនក្រមុំ ជួបគ្នាតាមរយៈការណែនាំរបស់មេអណ្ដើកម្នាក់ និងលង់ស្នេហ៍គ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស បន្ទាប់ពីបានដើរលេងជាមួយគ្នាត្រឹមតែ ២ខែប៉ុណ្ណោះ។ ពួកគេបានចាប់ផ្ដើមគិតពីការរៀបការ ហើយនៅពេលគ្រួសារទាំងសងខាងពិភាក្សាគ្នា គ្រួសារខាងស្រីបានទារថ្លៃទឹកដោះចំនួន ២សែនយន់ ឬប្រមាណ ៣ម៉ឺនដុល្លារ។

ទឹកប្រាក់ក្នុងចំនួននេះ ហាក់ដូចជាច្រើនណាស់ ពេលប្រៀបធៀបនឹងឋានៈជីវភាពរបស់គ្រួសារខាងកូនកំលោះដែលមិនមែនជាអ្នកមានបានអ្វីនោះ ហើយម្យ៉ាងទៀត ពួកគេទើបតែជួសជុលផ្ទះរួច និងត្រូវត្រៀមអ្វីៗជាច្រើនយ៉ាងទៀតសម្រាប់ពិធីមង្គលការលើកនេះ។ ដូច្នេះហើយទើបគ្រួសាររបស់កូនកំលោះ ព្យាយាមសម្របសម្រួល ចរចាសុំឱ្យគ្រួសារខាងកូនក្រមុំ បញ្ចុះថ្លៃទឹកដោះនេះឱ្យតិចជាងនេះបន្តិច…តែទោះជាយ៉ាងណា ក៏ក្រុមគ្រួសារខាងស្រី នៅតែបដិសេធក្នុងការបញ្ចុះតម្លៃនេះដដែល។

គ្រួសារខាងកូនស្រី អះអាងថា ការចិញ្ចឹមមើលថែទាំកូនស្រី មិនមែនជារឿងងាយស្រួលឡើយ ខ្លាំងជាងហ្នឹងទៅទៀត ចំនួនទឹកប្រាក់ដែលស្នើទៅនោះ អាចនិយាយបានថា ក៏ជា “តម្លៃទូទៅ” ដែរ…ទីបំផុត គ្រួសារខាងកូនប្រុស ក៏គិតថា នេះគឺជារឿងសំខាន់ក្នុងជីវិតរបស់កូនប្រុសរបស់ខ្លួន ដូច្នេះទើបពួកគេដើរខ្ចីបុលប្រាក់ពីគ្រប់ទីកន្លែង ដើម្បីឱ្យបានលុយគ្រប់ ២សែនយន់ ដើម្បីឱ្យពិធីមង្គលការ បានដំណើរការទៅយ៉ាងរលូន។

យ៉ាងណាក្ដី ក្រោយពិធីមង្គលការចប់សព្វគ្រប់ នៅពេលភ្ញៀវត្រឡប់ទៅវិញអស់ហើយ កូនកំលោះ និងកូនក្រមុំ ក៏ដឹកដៃគ្នាចូលទៅក្នុងបន្ទប់ផ្សំដំណេក…ក្នុងពេលនេះឯង កូនក្រមុំបានសារភាពប្រាប់ពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើលថា រូបនាងធ្លាប់បានរំលូតកូនជាច្រើនដងមកហើយ ដូច្នេះពេលនេះ នាងមិនអាចមានកូនបានទៀតទេ និងសង្ឃឹមថា កូនកំលោះនឹងទទួលយកបានចំពោះរឿងនេះ។

ពេលកូនកំលោះបានឮ និងដឹងពីការពិតនេះហើយ រូបគេដល់ថ្នាក់និយាយអ្វីលែងចេញ តែម្ដាយរបស់គេ បានស្ទុះចូលមក ជេរបញ្ចោរកូនប្រសារដោយក្ដីក្រេវក្រោធថា “មិនអាចមានកូនបាន ហើយខំរៀបការធ្វើស្អី?! ប្រៀបដូចមេមាន់ដែលគ្មានពង! អ៊ីចឹងហើយ គិតតែពីទារថ្លៃទឹកដោះ ២សែនយន់ឱ្យបានទៀត! ហេតុអីបាននាងហ៊ានធ្វើបែបហ្នឹង?!” ម្ដាយកូនកំលោះគ្រប់គ្រងអារម្មណ៍លែងបាន ដល់ថ្នាក់ទះកំភ្លៀងកូនក្រមុំ ដោយក្ដីឈឺចាប់ និងប្រកាសថា នឹងទារយកប្រាក់ថ្លៃទឹកដោះទាំងអស់នោះមកវិញឱ្យបាន ព្រមទាំងប្ដឹងលែងលះឱ្យលឿនបំផុតទៀតផង។

នៅពេលបានឮម្ដាយស្វាមីនិយាយបែបនេះ កូនក្រមុំបានត្រឹមតែទ្រហោយំយ៉ាងគគ្រូក អណ្ដឺតអណ្ដក់ អង្វរករសុំការអភ័យទោស ដោយនាងបាននិយាយថា កាលណោះមកពីនាងនៅក្មេងពេក មិនដឹងអី មិនចេះមើលថែទាំខ្លួនឯង ពេលនេះនាងសោកស្ដាយណាស់ចំពោះអ្វីដែលខ្លួនឯងបានធ្វើកន្លងមក។ នាងបានត្រឹមតែនឹកសង្ឃឹមថា នឹងបានជួបស្វាមីដែលល្អ និងមានជីវិតរស់នៅប្រកបសេចក្ដីស្ងប់សុខ…បន្ទាប់ពីនោះ នាងក៏ងាកទៅចាប់ដៃកូនកំលោះ ដោយសង្ឃឹមថា គេនឹងជួយនាង និយាយអង្វរម្ដាយ។

ក្នុងពេលនោះ កូនកំលោះខ្លួនឯងក៏ស្រក់ទឹកភ្នែកដូចគ្នា ហើយប្រាកដណាស់ គេមិនអាចលើកលែងទោសឱ្យភរិយាដែលលាក់ការសម្ងាត់ដ៏សំខាន់បែបនេះរហូតទាល់តែពិធីមង្គលការចប់សព្វគ្រប់បែបនេះបានឡើយ។ ទោះជារូបគេមិនបានខ្វល់ពីអតីតកាលរបស់ភរិយាមែន តែគេមិនអាចទទួលយកភរិយាដែលមិនអាចមានកូនឱ្យរូបគេបានឡើយ ដូច្នេះហើយ គេក៏សម្រេចចិត្តលែងលះ។

ក្រោយពីរឿងរ៉ាវមួយនេះ ត្រូវបានផូស្តទៅក្នុងបណ្ដាញសង្គមអនឡាញ អ្នកលេងបណ្ដាញសង្គមក្នុងប្រទេសចិនទាំងឡាយ បានបញ្ចេញគំនិតយោបល់ខុសប្លែកពីគ្នាយ៉ាងច្រើនពាក់ព័ន្ធនឹងរឿងនេះ តែភាគច្រើន កាន់ជើងខាងកូនកំលោះ និងរិះគន់កូនក្រមុំ។ មនុស្សជាច្រើនជឿថា កូនក្រមុំគួរតែនិយាយយ៉ាងត្រង់ទៅត្រង់មកពាក់ព័ន្ធនឹងអតីតកាល និងសុខភាពរបស់នាងមុនពេលរៀបការ ព្រោះថា បទសរុបនៃការលាក់បាំងការពិត គឺមានតែការរងទុក្ខវេទនាប៉ុណ្ណោះ៕

×