កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គេហទំព័រវៀតណាម docbao បានប្រាប់អំពីរឿងកូនក្រមុំទើបរៀបការដ៏មានសំណាងមួយរូប ដែលមិនត្រឹមតែត្រូវបានម្ដាយក្មេកពេញចិត្តប៉ុណ្ណោះទេ តែថែមទាំងប្រគល់ឲ្យក្លាយជាម្ចាស់ហាងមាសទាំងនៅវ័យក្មេង បើទោះជាពួកគេទើបតែរៀបការបាន៥ខែក៏ដោយ។
ជាការពិតណាស់ សំណាងដែលកើតឡើង នឹងកើតចេញពីទេពកោសល្យដោយធម្មជាតិ។ ហេតុដូច្នេះ ពាក្យរបស់មនុស្សមានចិត្តច្រណែនមួយចំនួន ដែលបានចោទឡើងថា កូនប្រសាស្រីវ័យក្មេងម្នាក់នេះ រៀបការដើម្បីលុយ គឺខុសហើយ។
អ្នកស្រី ផាម ធី ដែលជាម្ដាយក្មេក និងជាថៅកែហាងមាសដ៏ធំ បាននិយាយដោយស្មោះត្រង់ថា នៅពេលពីកូនប្រុសនាំកូនប្រសាស្រីមកបង្ហាញខ្លួន អ្នកស្រីបានចាប់អារម្មណ៍នាងភ្លាមៗ ដោយសារតែនាងមានរូបសម្រស់ស្រស់ស្អាតខ្លាំង។ ប៉ុន្តែ ដំបូងឡើយ អ្នកស្រីបានគិតរឿងអាក្រក់បន្តិចថា កូនប្រុសអាចនឹងជ្រើសរើសដៃគូជីវិត សង្ស័យតែជាមនុស្សស្រីមិនល្អហើយ ដោយសារតែនាងមានអាយុទើបតែ២៤ឆ្នាំប៉ុណ្ណោះ។ ទោះជាយ៉ាងណា បើទោះជានាងនៅក្មេងក៏ពិតមែន ប៉ុន្តែនាងមានភាពចាស់ទំច្រើនដ៏មិននឹកស្មាន។
ដោយឡែក កូនប្រសាស្រី នាង ងូយិន ហ៊ុ បានទទួលស្គាល់ថា នៅពេលដែលនាងបានឃើញរូបភាពអនាគតម្តាយក្មេកជាលើកដំបូង នាងក៏បានគិតថា គាត់ច្បាស់ណាស់ជាមនុស្សកាច។ ប៉ុន្តែថ្ងៃដែលនាងបានជួប ម្តាយក្មេកក៏ប្រញាប់មករកពេលនាងចុះពីរថយន្ត ហើយនិយាយថា “ឱព្រះអើយ កូនប្រសាខ្ញុំ ស្អាតអ្វីម្ល៉េះទេ” ដែលធ្វើឱ្យរូបនាងភ្លេចទាំងស្រុងនូវគំនិតពីមុនចំពោះម្តាយក្មេក។
បន្ទាប់ពីកូនប្រសាស្រីបានរៀបការ ចូលមករស់នៅក្នុងក្រុមគ្រួសារ ម្តាយក្មេកបានប្រាប់យ៉ាងច្បាស់ថា កូនប្រសាស្រីមិនបាច់មកមើលថែម្តាយក្មេកទេ ហើយបើចង់បានអ្វីមួយ ប្រាប់មក។ ទន្ទឹមនឹងនោះ អ្នកស្រី ផាម ធី ក៏ជឿជាក់លើសមត្ថភាពកូនប្រសារបស់ខ្លួន នឹងអាចទទួលខុសត្រូវលើបញ្ហាផ្សេងៗផងដែរ។
លើសពីនេះ ម្តាយក្មេក ក៏បានផ្តល់ឱកាសឱ្យកូនប្រសាស្រី ចូលប្រឡូកក្នុងជំនួញគ្រួសារ ដោយអនុញ្ញាតឱ្យកូនប្រសា និងកូនប្រុស ព្យាយាមមើលថែគ្រប់គ្រង ខណៈឪពុកម្តាយក្មេកឈរនៅពីក្រោយ។ រហូតដល់១-២ខែក្រោយមក ពេលឃើញកូនប្រសាធ្វើបានល្អ អ្នកស្រី ធី ក៏សម្រេចចិត្តប្រគល់ហាងមាសឲ្យនាងមើលថែ រួមទាំងការគ្រប់គ្រងប្រាក់ចំណូលរបស់ហាងទៀតផង។
អ្នកស្រី ផាម ធី បាននិយាយថា «កូនប្រសាស្រី និងកូនប្រុសរបស់នាង ពួកគេទាំងពីរមានភាពចាស់ទុំយ៉ាងមុតស្រួចក្នុងការងារ មានទស្សនៈវិស័យខាងជំនួញ ដែលសូម្បីតែស្វាមីរបស់អ្នកស្រី ក៏សរសើរស្រីស្អាតវ័យក្មេងរូបនេះដែរ»។
នាង ងូយិន ហ៊ុ បានបង្ហើបថា ក្រោយរៀបការបានជិត៥ខែ ឃើញថា ឪពុកម្តាយក្មេកជាមនុស្សសុខស្រួល ហើយមិនដែលមានជម្លោះរវាងម្តាយក្មេក និងកូនប្រសាឡើយ។ ម្តាយក្មេកមិនដែលធ្វើបាបនាងទេ ហើយជារឿយៗតែងតែរំលឹកនាងឱ្យស្លៀកពាក់ស្អាតៗជារៀងរាល់ថ្ងៃ ដែលទោះបីជាពេលខ្លះនាងមានការរំខានបន្តិច ដោយសារតែនាងមិនចូលចិត្តការតុបតែងមុខក៏ដោយ។ ប៉ុន្តែដើម្បីសុភមង្គល ម្តាយក្មេកសុខចិត្តជួយរៀបចំឲ្យ។
ពិតណាស់ មនុស្សខាងក្រៅដែលមានចិត្តច្រណែន បានចោទថា នាងរៀបការ ព្រោះដើម្បីលុយប៉ុណ្ណោះ។ ពាក្យទាំងនេះ ក៏បានធ្វើឲ្យនាង ពិតជាមានការសោកស្តាយយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ ម្ដាយក្មេកបានលួងលោមនាង ហើយនិយាយលើកទឹកចិត្តថា «កុំខ្វល់នឹងមាត់មនុស្សខាងក្រៅ សំខាន់គឺកូនប្រុសម៉ាក់ ជាអ្នកតាមចាប់អ្នកកូនស្រីមុនទេ»។
អ្វីដែលធ្វើឲ្យអ្នកស្រី ផាម ធី សប្បាយចិត្តខ្លាំងនោះ គឺពេលឃើញកូនប្រសាស្រីស្អាត មិនប្រកាន់ខ្លួន ជួយមើលថែនាង។ ជាក់ស្តែង ពេលអ្នកស្រីត្រូវទៅមន្ទីរពេទ្យដើម្បីវះកាត់ គឺនាងមិនត្រឹមតែមើលថែប៉ុណ្ណោះទេ ថែមទាំងជួយកក់សក់លើគ្រែផងដែរ បើទោះជាការងារដ៏ច្របូកច្របល់នេះ មិនមែនកូនប្រសាទាំងអស់សុខចិត្តធ្វើក៏ដោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




