ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេស ស្បែកខ្មៅ ចំនួន៤នាក់ ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមនដែលបង្កការអុកឡុកប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
ជនបរទេសទាំង៤នាក់ មានឈ្មោះដូចខាងក្រោម ៖ ១.Uzoezie John Amendi ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មានលិខិតឆ្លងដែន visaផុតកំណត់ ខែធ្នូ២០១៨ ។ ២.Aniche Chijioke ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិនីហ្សេរីយ៉ា មិនមានលិខិតឆ្លងដែនជាប់ខ្លួន។ ៣.Pashcal Chigbogu ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មិនមានលិខិតឆ្លងដែនជាប់ខ្លួន។ ៤.Christopher Ogochukwu ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិKIRIBATI មានលិខិតឆ្លងដែនvisaផុតកំណត់ ខែមករា ២០១៩។ ជនទាំងបួនបានឈ្លោះប្រកែកគ្នា មិនសហការជាមួយសមត្ថកិច្ច មានចរិកកោងកាច និងបានបង្កការអុកឡុក ហើយស្រែកឡួឡាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កការភ័យខ្លាច ដល់ប្រជាជនរស់នៅជិតខាង នៅម្តុំផ្ទះជួលក្នុងមូលដ្ឋាន ។ ជនបរទេស៤នាក់នេះ គ្មានការងារពិតប្រាកដ ។
កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនបន្ត ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ