Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មិត្ត​ប្រុស​ក្បត់ចិត្ត ធ្វើឲ្យ​រងទឹកភ្នែក៤ឆ្នាំ រហូត​ស្គមរីងរៃ​សល់ «ស្បែក​ដណ្តប់​ឆ្អឹ​ង» តែ​ពេលនេះ នាង​ប្រែរូប​សម្រស់​ដ៏​មិន​នឹកស្មាន

រឿងរ៉ាវរបស់នារីវៀតណាមម្នាក់ ដែលបានចែករំលែកបទពិសោធន៍ដ៏ឈឺចាប់របស់នាង ព្រោះតែជ្រើសរើសមនុស្សប្រុសខុស ដែលមិនស្មោះស្ម័គ្រ ធ្វើឲ្យនាងរងទឹកភ្នែកស្ទើររាល់ថ្ងៃ រហូត៤ឆ្នាំ រហូតធ្លាក់រូបសម្រស់ស្គមរីងរៃ សល់តែស្បែកដណ្តប់ឆ្អឹង បានបង្កឲ្យមានការពិភាក្សាយ៉ាងក្តៅ នៅក្នុងពិភពអនឡាញប្រទេសនេះ។

ស្រីស្អាត​រូប​នេះ​បាន​បង្ហើប​ថា ក្នុង​រយៈ​ពេល​៤​ឆ្នាំ ​នៃ​ទំនាក់​ទំនង​របស់​ពួកនាង គឺនាង​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍ យកចិត្តទុកដាក់មើលថែ ​ពី​មិត្ត​ប្រុស​របស់​នាង​ឡើយ ដោយរូបគេ បានត្រឹមលួងលោម ឆក់យកខ្លួនប្រាណរបស់នាង ដើម្បីគ្រាន់តែជាការ​លេង​សើច ​ជាមួយ​មនុស្ស​ស្រី​ផ្សេង​ទៀតប៉ុណ្ណោះ។ ជាមួយនឹងទង្វើមិនស្រលាញ់ស្មោះស្ម័គ្ររបស់មិត្តប្រុស ​នាងត្រូវ​មើល​ថែ​ខ្លួន​ឯង ហើយ​ដោយ​សារ​តែ​ការ​រង​ទុក្ខ​ជា​ច្រើន ​បាន​ធ្វើ​ឲ្យ​ស្ថានភាពរូបរាងកាយរបស់នាង កាន់​តែ​អាក្រក់ រហូតទម្ងន់របស់នាងធ្លាក់នៅសល់ត្រឹមតែ ៣៥ គីឡូក្រាមប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្រោយបរាជ័យ ជាមួយស្នេហាដ៏ឈឺចាប់បំផុត និងខំអត់ធ្មត់​អស់​រយៈ​ពេល​៤​ឆ្នាំ នាងក៏បានតាំងចិត្តឈប់គិតរឿងនេះ និងខិតខំថែខ្លួនឯងឡើងវិញ រហូតឡើងគីឡូជាង ១០ គីឡូ ដូចមនុសស្រីធម្មតា ៤៥​ គីឡូ ។ លើសពីនេះ នាងក៏បានកែប្រែរូបរាង និងការស្លៀកពាក់ឲ្យកាន់តែស្អាត ស៊ិចស៊ីផងដែរ។

ជាក់ស្តែង រូប​ភាព​របស់នាង ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ខុស​គ្នា​ទាំង​ស្រុង កាល​ពី​នាងនៅ​វ័យ​ក្មេង ​ដែលមានសាច់ឈាមទ្រលក់ទ្រលន់ ​លង់​ស្នេហ៍​នឹងប្រុសមិនស្មោះ​។ នាងបានប្រែក្លាយដូចជាមនុស្សផ្សេង ហើយឥឡូវនេះ នាងក៏បានរកឃើញសុភមង្គលពិតផងដែរ ដោយមិនចាំបាច់មានបុរសម្នាក់នោះ ក្នុងជីវិតរបស់នាងទៀតឡើយ។

ទន្ទឹមនឹងនេះ នាងក៏បាននិយាយថា៖ «មានតែការស្រលាញ់ខ្លួនឯង ទើបអាចធ្វើឲ្យយើងសប្បាយចិត្ត។ អរគុណ​អ្នក​ក្បត់ ​ដែល​រួម​រស់​ជាមួយ​គ្នា ​អស់​រយៈ​ពេល​៤​ឆ្នាំ»។

ក្រោយ​ពី​រឿង​រ៉ាវរបស់​នាង ត្រូវ​បាន​​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ក៏​មាន​មនុស្ស​ជា​ច្រើន​ចូល​មក​សរសើរ​ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​នាង​ថា៖ «ពេលអ្នកស្អាត អ្វីៗនឹងប្រសើរឡើង!, សូមឲ្យជួប​មនុស្ស​ដែល​ត្រឹម​ត្រូវ ហើយ​អ្នក​នឹង​កាន់​តែ​ស្រស់​ស្អាត, ត្រូវគិតថា នឹងមានមនុស្សស្រលាញ់ស្មោះនឹងអ្នកដែរ សំខាន់បំផុត កុំផ្តល់ក្តីស្រលាញ់ដល់មនុស្សដែលមិនសក្តិសម!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×